Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុតដឹងថ្ងៃ តាលីបង់ ប្រកាសបង្កើតរដ្ឋាភិបាលថ្មី

បានផុស

នៅ

ប្រភពពីគណៈកម្មការយោធារបស់ចលនាតាលីបង់បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៣១ ខែសីហាថា ក្រុមតាលីបង់នឹងប្រកាសបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី នៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ ប៉ុន្តែសមាសភាពរបស់ពួកគេនៅតែមិនប្រាកដប្រជាឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្ថែមក្នុងលក្ខខណ្ឌអនាមិកថា គេនៅមិនទាន់ដឹងថាអ្នកណានឹងចូលជាសមាជិករដ្ឋាភិបាល និងមានទម្រង់បែបណានោះទេ ។

ដំបូងឡើយ ចលនានេះបានសន្យាថានឹងបង្កើតរដ្ឋាភិបាលថ្មីរួមបញ្ចូលគ្នានៅអាហ្វហ្គានីស្ថាន និងគោរពជំនឿសាសនា និងគុណតម្លៃខាងវិញ្ញាណរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ។

គួររំឭកថា នៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានបញ្ចប់ការកាន់កាប់របស់អាហ្វហ្គានីស្ថាន ដោយចូលទីក្រុងកាប៊ុលផ្ដួលរលំរដ្ឋាភិបាលស៊ីវិលដែលគាំទ្រដោយអាមេរិក ។

បន្ទាប់ពីព្រឹត្តិការណ៍ទាំងនោះ ប្រទេសភាគច្រើនបានចាប់ផ្តើមជម្លៀសពលរដ្ឋ និងបុគ្គលិកការទូតរបស់ខ្លួន ព្រមទាំងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ អបអរការចាកចេញរបស់ណាតូ ដោយដង្ហែមឈូសគ្របទង់ជាតិអាមេរិក អង់គ្លេស និងបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម