អត្រា​ស្លាប់​ដោយ​កូវីដ​នៅ​ហូជីមិញ​ខ្ពស់​ជាង​កម្រិតពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អត្រា​ស្លាប់​ដោយ​កូវីដ​នៅ​ហូជីមិញ​ខ្ពស់​ជាង​កម្រិតពិភពលោក

បានផុស

នៅ

បច្ចុប្បន្ន​នេះ ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​មាន​​អត្រា​មរណភាព​ដោយ​កូវីដ-១៩​ចំនួន ៤.២​%​ ដែល​ខ្ពស់​ជាងអត្រា​ជា​មធ្យម​លើ​សកល​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រា​ស្លាប់​​កើន​ឡើង​ដល់ ៥.៨​%​ ប្រសិន​បើ​​មាន​តែ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ចូល​មន្ទីរ​ពេទ្យ​ត្រូវ​បាន​រាប់​។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ថា អត្រា​មរណភាព​ជា​សកល​ដោយ​កូវីដ-១៩ ប្រែ​ប្រួល​រវាង​២.១ និង ៤.៤​%។

លោក Nguyen Van Vinh Chau អគ្គនាយក​រង​នៃ​មន្ទីរ​សុខាភិបាល​ក្រុង​ហូជីមិញ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ថា ៖«និយាយ​ជា​ទូទៅ អត្រា​មរណភាព​នៅ​ទី​ក្រុង​ហូជីមិញ​ស្ថិត​នៅ​ក្នុង​ជួរ​ស្ថិតិ​សកល ប៉ុន្តែកម្រិត​ខ្ពស់​ជាង។ ទី​ក្រុង​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​អត្រា​ឲ្យ​ចុះ​ទាប»។

បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​កូវីដ​ចំនួន ៩៣៣៦​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​កម្រិត​ខ្ពស់ ចំនួន ១០៣០​នាក់​ត្រូវ​ការ​ដាក់​បំពង​ខ្យល់​អ៊ុក​ស៊ីសែន និង​១៨​នាក់​នៅ​លើ​គ្រែ ECMO (អុកស៊ីសែននៃភ្នាសខាងក្រៅ)​ ដោយសារ​បេះ​ដួង និង​សួត​របស់​ពួក​គេ​ខូច​ខាត​ធ្ងន់​ធ្ងរ។

យោង​តាម​មន្ទីរ​សុខាភិបាល​ថា ប្រហែល​ជា​៨០​%​នៃ​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​បញ្ជាក់​ថ្មី​គឺ​គ្មាន​រោគ​សញ្ញា និង​១០​%មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​ត្រូវ​ការ​ចូលមន្ទីរ​ពេទ្យ។

រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​រហូត​ដល់​ឥឡូវ​នេះ​ចំនួន​​ឆ្លង​កូវីដ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​​៤០០០​នាក់។

រលក​​ផ្ទុះចុង​ក្រោយ​បំផុតបាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​ឧសភា និង​ចាប់​ពី​ពេល​នោះ​មក ទី​ក្រុង​នេះ​មាន​អ្នក​ឆ្លង​កូវីដសរុប ២២១ ២៥៤​នាក់ ដែល​បាន​ក្លាយ​ជា​មណ្ឌល​នៃ​ការ​ឆ្លង​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស។

លោក Pham Duc Hai អនុ​ប្រធានគណៈកម្មាធិការ​គ្រប់​គ្រង និង​បង្ការ​កូវីដ-១៩​ក្រុង​បាន​និយាយ​ថា បន្ទាប់​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ខែ​មិថុនា​មក ក្រុង​ហូជីមិញ​មាន​អ្នក​​ស្លាប់​បន្ថែម​​៩២០៣​នាក់ទៀត​ ទោះ​ជា​យ៉ាង​ណា​នៅ​មាន​ជា​ច្រើន​ដែល​​ក្រសួង​សុខាភិបាល​មិន​បាន​បញ្ជាក់។

ទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​វៀតណាម​នេះ​​បាន​ដាក់​ចេញ​បំរាម​ទប់​ស្កាត់​ជា​ច្រើន​កម្រិត​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា។ រដ្ឋាភិបាល​ចង់​ឲ្យ​ស្ថាន​ភាព​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ដារប្រឡាយបង្ហូរទឹកបញ្ជៀសការជនលិច​

ព័ត៌មានជាតិ១២ នាទី មុន

លោក ជិន ម៉ាលីន ៖ ទិវាសិទ្ធិមនុស្សឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្ស ក្នុងបរិបទកូវីដ»

ព័ត៌មានជាតិ១៦ នាទី មុន

អន្សម​ខ្មែរ​ផ្សំគ្រឿង​ឆ្ងាញ់​ពិសេស ​មានលក់​នៅ​ខេត្តស្ទឹងត្រែង​ និងតាមអនឡាញ ទទួលការគាំទ្រច្រើន

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាកំប្លែង ខ្ញុង លើកទឹកចិត្តខ្លួនឯង និងស្វាមី ក្រោយជួយរឿងបរាជ័យ

សន្តិសុខសង្គម២៥ នាទី មុន

ផ្ដន្ទាទោសបុរសចិនតៃវ៉ាន់​៦នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងផលិតជួញដូរគ្រឿងញៀន​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services