Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩

បានផុស

នៅ

អ្នកជំនាញខាងផ្លូវដង្ហើមនៅទីក្រុងបាងកកបាននិយាយថា សក់ជ្រុះគឺជារោគសញ្ញាថ្មីមួយ ដែលត្រូវបានគេរកឃើញថា កំពុងជះឥទ្ធិពលដល់មនុស្សដែលបានជាសះស្បើយពីកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា​ អ្នកជំនាញក៏បាន​និយាយដែរថា ​មនុស្ស​ដែល​បាន​ជា​សះស្បើយពីកូវីដ​ មិន​គួរ​ព្រួយបារម្ភ​ឡើយ​ព្រោះ​សក់​នឹង​ឈប់​ជ្រុះ​ក្នុងរយៈពេល ៤ ខែ​ ហើយ​នៅទីបំផុត​នឹង​ដុះ​មក​វិញបានពេញលេញ។

វេជ្ជបណ្ឌិត Manoon Leechawengwongs អ្នក​ជំនាញ​ខាង​ជំងឺ​ស្ទះ​សួត​ នៅ​មន្ទីរពេទ្យ Vichaiyut បាន​និយាយ​នៅ​លើ​ហ្វេសប៊ុក​ថា ​អ្នក​ជំងឺ​កូវីដជាច្រើន​បាន​ចាប់ផ្ដើម​ជ្រុះសក់ ២ ទៅ ៣ ខែ​ បន្ទាប់​ពី​ការ​ជា​សះស្បើយ។ វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា​ បញ្ហា​ជ្រុះ​សក់​នេះ​មិនមែន​បណ្ដាល​មក​ពី​វីរុស​ផ្ទាល់​នោះ​ទេ ​ប៉ុន្តែ​ជា​ផល​វិបាក​នៃ​ការ​ក្ដៅ​ខ្លួន​ ស្ត្រេស​ និង​ថប់បារម្ភ។

វេជ្ជបណ្ឌិត Manoon Leechawengwongs

លោក​បាន​លើក​ឡើង​ពី​ករណី​ស្ត្រី​អាយុ ៦៥ ឆ្នាំ​ម្នាក់ ​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​ ២ សប្ដាហ៍។ បន្ទាប់​ពីរ​ខែ​កន្លះ​ ក្រោយ​ជា​សះស្បើយ​ ស្ត្រី​រូប​នេះ​បាន​រក​ឃើញ​ថា​ខ្លួន​នាង​ជ្រុះ​សក់​ជា​ចង្កោម ( នេះ​បាន​បន្ត​ប្រហែល ២ ​ខែ)។ ចំណែក​កូន​ស្រី​របស់​ស្ត្រី​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ ក៏​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​ ប៉ុន្តែ​មាន​កម្រិតទាប​ជាង។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ” ​មនុស្ស​ជា​ធម្មតា​បាត់បង់​សក់​ប្រហែល ១០០ ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ជា​សះស្បើយ​ពី ២ ទៅ ៣ ខែ​ ពួកគេ​អាច​បាត់បង់​រហូត​ដល់ទៅ ៣០០ សរសៃ​ក្នុង​មួយ​ថ្ងៃ​ ហើយ​បញ្ហា​នេះ​អាច​មាន​រយៈពេល ៦ ខែ។ សក់​ភាគច្រើន​នឹង​ដុះ​មក​វិញ​បន្តិចម្តងៗ ហើយ​អ្នក​ជំងឺ​គួរ​តែ​មាន​សក់​ពេញ​ក្បាល ​ក្នុង​រយៈ​ពេល​ពី ៦ ទៅ ៩ ខែ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ជំងឺ​កុំ​ភ័យ​ស្លន់ស្លោ​ ព្រោះ​ការ​បាត់បង់​សក់​ នឹង​​ឈប់​ក្នុង​រយៈពេល ៤ ខែ​ ហើយ​អ្វីៗ​នឹង​វិល​មក​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ” ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖វ៉ាក់សាំង ថៃ នឹងដាក់ដំណើរការនៅខែមេសា ក្រោយបង្ហាញប្រសិទ្ធភាពខ្លាំង លើវីរុសបំប្លែងខ្លួន ៤ ប្រភេទ ជាពិសេស Delta

ចុចអាន៖ថៃ ប្រាប់អ្នកជំងឺមហារីកគួរចាក់វ៉ាក់សាំងឲ្យលឿនបំផុត ចៀសវាងផលវិបាកពីការឆ្លងកូវីដ ឬវីរុសបំប្លែងខ្លួន

ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម