Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង​មិន​ត្រឹម​តែ​ការពារ​មិនឲ្យ​ឆ្លង​កូវីដ​ តែ​បើ​ឆ្លង​ ការពារ​មិនឲ្យ​ធ្វើ​ទុក្ខ​យូរ​ទៀត

បានផុស

នៅ

អ្នក​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ពេញ​លេញ​មិន​ត្រឹម​តែ​កាត់​បន្ថយ​ហានិភ័យនៃ​ការ​ឆ្លង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ការពារ​មិន​ឲ្យ​មាន​អាការ​​ធ្វើ​ទុក្ខ​​​យូរ​អង្វែង​ទៀត​ផង។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ ដោយ​មហា​វិទ្យាល័យ King’s College London បាន​រក​ឃើញ។

ការ​សិក្សា​បង្ហាញ​ថា ភាគ​តិច​នៃ​អ្នក​ដែល​បាន​ឆ្លង​កូវីដ បើ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​ហើយ​​ អាការ​​ធ្វើ​ទុក្ខ​រយៈ​​​យូរដល់​​​៤​សប្តាហ៍​គឺ​កាត់​បន្ថយ​ដល់​៥០%។ នេះ​បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ ៧៨.៩%​នៃ​​ប្រជា​ជន​​អាយុ​១៦​ឆ្នាំ​ឡើង​នៅ​ចក្រភព​អង់គ្លេស​បាន​ចាក់​វ៉ាក់សាំងការពារ​កូវីដ-១៩​ទាំង​ពីរ​ដូស។ ភាគ​ច្រើន​​អ្នក​ដែល​បាន​ឆ្លង​កូវីដបាន​ជា​សះ​ស្បើយក្នុង​រយៈ​ពេល​៤​សប្តាហ៍ ប៉ុន្តែ​​អ្នក​ខ្លះ​អាច​មាន​អាការ​បន្ត​ ឬ​វិវត្ត​ច្រើន​សប្តាហ៍ ឬ​​​ខែ បន្ទាប់​ពី​​ការ​ឆ្លង​​ដំបូងដែល​អាការរោគ​នេះ​ហៅ​ថា កូវីដយូរ។

វា​បានកើត​ឡើង បន្ទាប់​ពី​មនុស្ស​កើត​មាន​​អាការ សូម្បី​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ស្រាល។

អ្នក​ស្រាវ​ជ្រាវ​ដែល​ការសិក្សា​ចេញ​ផ្សាយ​នៅ Lancet បាន​និយាយ​ថា ខ្លួន​ច្បាស់​ណាស់​ថា វ៉ាក់​សាំង​កំពុង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់​ធ្ងរ ប៉ុន្តែ​ផល​ប៉ះ​ពាល់់​នៃ​វ៉ាក់​សាំង​លើ​ការ​វិវត្ត​ជំងឺយូរ​មិន​ទាន់​ច្បាស់​ដែរ។

នោះ​មាន​ន័យ​ថា ចន្លោះ​ខែ​ធ្នូ ឆ្នាំ​២០២០ និង​ខែ​កក្កដា សុខភាព​ត្រូវ​បាន​តាម​ដានលើ​មនុស្ស​ធំ​ជាង​១.២លាន​នាក់​ដែល​បាន​​ចាក់​វ៉ាក់សាំងមួយ​ដូស និង​មនុស្ស​ ៩៧១​៥០៤​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ពីរដូស​នៅ​ពេល​ដូស​គ្នា។

  • មាន​តែ​ ០.២​%​នៃ​អ្នក​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​បាន​និយាយ​ថា ពួក​គេបាន​ឆ្លង​កូវីដ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច (២៣៧០​ករណី)។
  • ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​លេញ​៥៩២​នាក់​បាន​ឆ្លង​កូវីដដែល​ផ្តល់​ទិន្នន័យ បន្ទាប់​ពី​រយៈ​ពេល​ជាង​មួយ​ខែគឺ ៣១​នាក់ (ស្មើ​៥%)​ដែលបន្ត​កើត​មាន​អាការ​កូវីដយូរ (ធ្វើ​ទុក្ខ​យូរ​ដល់​២៨​ថ្ងៃ ឬ​ច្រើន​ជាង​នេះ)។
  • នៅ​ក្នុង​ក្រុម​អ្នក​អត់​បាន​ចាក់​វ៉ាក់សាំង​ទិន្នន័យ​នេះ​គឺ​ប្រហែល​ជា​១១​%។

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ខ្លះ​​មាន​ហានិភ័យ​ខ្ពស់ពី​​ការ​ឆ្លង​ដែលហៅ​ថា «ឆ្លង​ទម្លុះ» (​ឆ្លង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​) ច្រើន​ជាង​អ្នក​ដទៃ មាន​ដូច​ជា​​មនុស្ស​ចាស់​ជរា ទន់​ខ្សោយ និង​អ្នក​រស់​នៅ​ក្នុង​តំបន់​ខ្វះ​ខាយ។ ចំណុច​នេះ​គឺច្រើន​លើ​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​តែ​មួយ​ដូស។

អ្នក​ដឹក​នាំ​ស្រាវ​ជ្រាវ​លោក​ស្រី​វេជ្ជបណ្ឌិត Claire Steves  បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់​ជា​ការ​ពិត​គឺត្រូវ​​តែ​​​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣​ជា​អាទិភាព។

លោក​ស្រីបន្ថែម​​ថា ៖«ទាក់​ទង​នឹង​កូវីដយូរ វា​ជា​ដំណឹង​ល្អ​ដែល​ការ​ស្រាវ​ជ្រាវ​របស់​យើង​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​បាន​កាត់​បន្ថយ​ហានិភ័យយ៉ាង​ខ្លាំង​ទាំង​ការ​ឆ្លង និង​ការ​វិវត្ត​ទៅ​ជារោគ​សញ្ញា​​​​យូរ​»។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក Sajid Javid  មាន​ប្រសាសន៍​ថា វ៉ាក់សាំង​បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ជាង​១០៥០០០​នាក់ និង​ការពារ​មនុស្ស​មិន​ឲ្យ​ឆ្លង​ជាង​២៤​លាន​នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​តែ​មួយ។

លោក​ថា ៖«វា​ច្បាស់​ណាស់​ថា វ៉ាក់សាំង​កំពុង​កសាងជារបាំង​​ការពារ​ប្រឆាំង​នឹង​វីរុស​ និង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​មនុស្ស​មិន​ឲ្យ​ឈឺ​ធ្ងន់។ ខ្ញុំសូម​ជំរុញ​អ្នក​រាល់​គ្នា​ដែល​គ្រប់​អាយុ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ទាំង​ពីរ​ដូស​ឆាប់​រហ័ស​តាម​អាច​ទៅ​បាន»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១៩ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤៧ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម