Connect with us

ព័ត៌មានអន្ដរជាតិ

«Mu» វីរុសបំប្លែងខ្លួនថ្មីរបស់កូវីដ កំពុងស្ថិតក្នុងដំណាក់កាលតាមដាន

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក ​(WHO)​​ កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​សីហា កន្លង​ទៅ​បាន​លើក​ឡើង​ពី​វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​មួយ​មាន​ឈ្មោះ​ថា «Mu» ដែល​វ៉ារ្យ៉ង់​ប្រភេទ​នេះ ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​កូឡំប៊ី កាលពី​ខែ​មករា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាន​ដាក់វីរុសបំប្លែងខ្លួន​ថ្មី​នេះ​ ក្នុង​ក្រុម​វ៉ារ្យ៉ង់​ដែល​ត្រូវ​តាម​ដាន និង​បាន​​​និយាយ​ដែរ​ថា​ វា​អាច​មាន​ហានិភ័យ​លើ​ភាព​ធន់​នឹង​វ៉ាក់សាំង​ដែរ។ យ៉ាងណា ការ​លើក​ឡើង​នេះ​ អង្គការ​សុខភាព​ពិភព​លោក​ថា​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​​ទៀត​។

គិត​មក​ដល់​ពេល​នេះ​ភាគ​រយ​នៃ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ Mu នៅ​លើ​ពិភព​លោក​ នៅ​មានកម្រិត​​ទាប​ក៏​ពិត​មែន តែ​ថា​វា​កំពុង​តែ​កើន​ចំនួន​ឆ្លង​នៅ​អាមេរិក​ខាង​ត្បូង​។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក វីរុស​បំប្លែង​ថ្មី Mu មាន​ចំនួន​អ្នក​ឆ្លង​នៅ​លើ​ពិភព​លោក​តិច​ជាង​០,១​ភាគ​រយ តែ​ថា​បើ​គិត​ក្នុង​ប្រទេស​កូឡំប៊ី មាន​ដល់​ទៅ​៣៩​ភាគ​រយ និង​នៅ​ប្រទេស​អេក្វាឌ័រ មាន​១៣​ភាគ​រយ​នៃ​អ្នក​ឆ្លង​សរុប​។

បច្ចុប្បន្ន​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​កំណត់​ថា​វីរុស​បំប្លែង​ថ្មី​ចំនួន​បួន ជា​ប្រភេទ​គួរ​ឲ្យ​បារម្ភ​គឺ​ Alpha Beta Gamma និង Delta ក្នុង​នោះ​មាន​វីរុស ​Alpha មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចំនួន​១៩៣ និង​វីរុស​បំប្លែង​ថ្មី Delta មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​​១៧០​។ ចំណែកវីរុសបំប្លែងខ្លួនចំនួន​ប្រាំ​ផ្សេង​ទៀត មាន​ទាំង ​Mu ផង​ដែរ កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម