Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការវាយប្រហារភេរវកម្មនៅ នូវែលសេឡង់

បានផុស

នៅ

ប៉ូលិសនូវែលសេឡង់នៅថ្ងៃសុក្រទី៣ខែកញ្ញានេះ បានបាញ់សម្លាប់ជនជ្រុលនិយមម្នាក់ បន្ទាប់ពីគាត់បានចាក់និងបង្ករបួសដល់មនុស្សយ៉ាងតិច៦នាក់នៅផ្សារទំនើប New Lynn ក្នុងទីក្រុង Auckland។

New Zealand police shoot dead 'extremist' inspired by Islamic State in  attack at LynnMall in Auckalnd - ABC News

លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានប្រាប់សន្និសីទកាសែតមួយថា “ជនជ្រុលនិយមដ៏ឃោរឃៅម្នាក់ បានបើកការវាយប្រហារភេរវកម្មទៅលើជនជាតិនូវែលសេឡង់ដែលគ្មានកំហុស”។

លោកស្រីនិយាយថា អ្នកវាយប្រហារគឺជាជនជាតិស្រីលង្កាដែលបានរស់នៅប្រទេសនូវែលសេឡង់អស់រយៈពេល ១០ ឆ្នាំមកហើយ និងជាមនុស្សដែលត្រូវគេតាមដានប្រហែល ៥ ឆ្នាំមកនេះ។

បុរសម្នាក់នោះ ត្រូវបានសម្លាប់ក្នុងរយៈពេល៦០វិនាទីអំឡុងការវាយប្រហារ។ គាត់ត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។

សេវាកម្មសង្គ្រោះបន្ទាន់ St John បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា ក្នុងចំណោមអ្នករងរបួសទាំង៦នាក់ មាន៣នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងម្នាក់ទៀតស្ថិតក្នុងស្ថានភាពមធ្យម។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ បានប្រុងប្រយ័ត្នចំពោះការវាយប្រហារចាប់តាំងពីខ្មាន់កាំភ្លើងជ្រុលនិយមស្បែកសម្នាក់ បានសម្លាប់មនុស្ស ៥១ នាក់នៅវិហារឥស្លាមពីរកន្លែងក្នុងទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩។

កាលពីខែឧសភា មនុស្ស ៤ នាក់ត្រូវបានគេចាក់ នៅក្នុងផ្សារទំនើបមួយនៅទីក្រុង Dunedin៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ រោទ៍ផ្អើលប្រទេសនូវែលសេឡង់ ក្រោយការរញ្ជួយដីជាបន្តបន្ទាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម