Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវដែកឡាវ-ចិន នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំនេះ

បានផុស

នៅ

ប្រធានសម្របសម្រួលផ្លូវដែកឡាវ-ចិននៅខេត្ត Luang Prabang ប្រទេសឡាវ លោក Khemkham Phongsavath បាននិយាយថា គម្រោងផ្លូវដែកឡាវ-ចិននឹងត្រូវសម្ពោធនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ហើយវាតំណាងឲ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឡាវ និងចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា វាក៏ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញល្អ ព្រមទាំងការនាំចេញទំនិញទាំងនោះបានលឿន និងប្រសើរជាងមុនផងដែរ ។

អ្នកសម្របសម្រួលគម្រោងខាងលើបានបន្ថែមថា ទន្ទឹមនោះក៏មានបញ្ហាប្រឈមលើផ្លូវដែកផងដែរដូចជា ភូមិសាស្ត្រភ្នំ និងការដឹកជញ្ជូនពលករដែលមកពីប្រទេសឡាវ ដោយកត់សម្គាល់ថា តម្រូវការភាសាឡាវ និងចិនសម្រាប់អ្នកបកប្រែភាសាដើម្បីយល់ពីភាសាគ្នា គឺជាបញ្ហាប្រឈមដ៏ធំដែលធ្វើឲ្យយឺតយ៉ាវក្នុងការបញ្ចប់នៃគម្រោងចាប់ផ្តើមរបស់ខ្លួន ។

លោក Phongsavath បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្លូវដែកឡាវ-ចិននេះ គឺជាកិច្ចព្រមព្រៀងពីរដ្ឋាភិបាលទាំងពីរ ក៏ដូចជាដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរផងដែរ ។ ដូចដែលយើងឃើញសព្វថ្ងៃ ប្រជាជនឡាវក្នុងស្រុកនៅតែមានបញ្ហាជាមួយការដឹកជញ្ជូន និងការនាំចេញទំនិញ ។ ដូច្នេះផ្លូវដែកនេះអាចជួយឲ្យសេដ្ឋកិច្ចឡាវលូតលាស់លឿន បន្ទាប់ពីផ្លូវដែកត្រូវបានបញ្ចប់ការសាងសង់ ។

លោកបញ្ជាក់ថា ជាងនេះទៅទៀតផ្លូវដែកនេះនឹងជួយប្រជាពលរដ្ឋទាំងពីរក្នុងការធ្វើដំណើរទៅមកកាន់តែងាយស្រួល និងប្រសើរជាងមុន ។ យោងតាមផែនការផ្លូវដែកឡាវ-ចិននឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា ការស្ថាបនាផ្លូវដែកឡាវ-ចិនបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៦ ។ មកដល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធទាំងអស់សម្រាប់ផ្លូវដែកសម្រេចបាន ៩៩.៩ ភាគរយ ហើយសម្រាប់ការដាក់ផ្លូវដែករវាងខេត្ត Boten នៅព្រំដែនចិន និងវៀងចន្ទន៍គឺសម្រេចបាន ១០០ ភាគរយ ខណៈការងារដែលលេចធ្លោនៅពេលនេះគឺ ការសាងសង់បណ្តាញអគ្គិសនីមួយចំនួន ការបញ្ចប់ប្រព័ន្ធទំនាក់ទំនង និងការបញ្ចប់ស្ថានីយ៍ ដែលទាំងអស់នេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24 News Agency

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

ករណី​បាញ់​សម្រុកចូល​ទៅក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្រុង​បាត់ដំបង សមត្ថកិច្ច​តាម​ប្រមាញ់​បាន៣​នាក់ហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បុគ្គលិក​៣,៨១២​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)

សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកភូមិ​ក្នុងចំណោម ១១នាក់​ ពុល​ត្រី៦នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

រមណីយដ្ឋាន​ក្នុងស្រុក​ទឹកឈូ​ ត្រៀម​រួចរាល់​សម្រាប់​ទទួល​ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំរោង

Sokha Hotels

ព័ត៌មានពេញនិយម