Connect with us

ព័ត៌មានអន្ដរជាតិ

ថ្មីៗ​នេះ​ កុមារ​អាមេរិក​អត់​ទាន់​ចាក់​វ៉ាក់សាំង​ឆ្លង​កូវីដ​ចូល​ពេទ្យ​កាន់​តែ​ច្រើន

បានផុស

នៅ

កុមារ​​កាន់​តែ​ច្រើនបាន​​ចូល​មន្ទីរ​ពេទ្យ និង​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​រដ្ឋដែល​ចាក់​វ៉ាក់សាំង​ទាប់​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍​​ថ្មី​របស់​មជ្ឈមណ្ឌលគ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC)។

មនុស្ស​វ័យ​ក្មេង​បាន​ជៀស​ផុត​​ពី​កូវីដ-១៩​ធ្ងន់​ធ្ងរ​ពី​ការ​​ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់ដែល​​​ផ្ទុយ​ពី​​មនុស្ស​ធំ​ពេញ​វ័យ ទោះ​ជា​យ៉ាង​ណា មន្ទីរ​ពេទ្យ​កុមារ​ថ្មី​ៗ​នេះ​កំពុង​កើន​ឡើង​អ្នក​ជំងឺ​កូវីដ-១៩​ស្ទើរ​ទូទាំង​ប្រទេស។

ការ​សិក្សា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​របាយការណ៍អត្រា​ជំងឺ និង​មរណភាព​របស់ CDC បាន​រក​ឃើញ​ថា ការ​ចូល​មន្ទី​រពេទ្យ និង​បន្ទប់​សង្គ្រោះ​បន្ទាន់​សម្រាប់​មនុស្ស​វ័យ​ក្មេង​បាន​កើន​ឡើង​ពី​ខែ​មិថុនា ដល់ ខែ​សីហា ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈ​ពេល​ពេល​២​សប្តាហ៍នៅ​ពាក់​កណ្តាល​ចុង​ខែ​សីហា បន្ទប់​សង្គ្រោះ​បន្ទាន់​កើន​​ខ្ពស់​​ជាង​៣.៤​ដង​​នៅ​​​រដ្ឋ​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​បំផុត និង​ការ​ចូល​​​មន្ទីរ​ពេទ្យ​កើន​ខ្ពស់​៣.៧​ដង​ជាង​​រដ្ឋ​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត។ រដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​​ទាប​ភាគ​ច្រើន​នៅ​ភាគ​ខាង​ត្បូង។

ក្រុម​ការងារ CDC បាន​សរសេរ​ថា ៖«ការ​ចាក់​វ៉ាក់សាំង​ទូទាំង​សហគមន៍ដល់​មនុស្ស​ដែល​មាន​សិទ្ធិ​ចាក់​គឺ​ជា​សមាសធាតុ​សំខាន់​​នៃយុទ្ធសាស្ត្រ​កាត់​បន្ថយ​ដើម្បី​ការពារ​ចំនួន​កុមារ​ដែល​ឆ្លង​វីរុស SARS-CoV-2 និង​​ធ្វើ​ឲ្យ​ឈឺ​ធ្ងន់»។

របាយការណ៍​ទី២​បាន​រក​ឃើញ​ថា ខណៈ​ពេល​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច​សាហាវ និង​រហ័ស​លឿនជំរុញ​ឲ្យ​បញ្ជូន​កុមារ​កាន់​តែ​ច្រើន​​ចូល​​មន្ទីរ​ពេទ្យ វា​គឺជា​សមាមាត្រ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ចំនួន​​ដែល​ឆ្លង​ចូល​មន្ទីរ​ពេទ្យ​​នៅ​ពេល​កូវីដចាប់​ផ្ទុះ​ពី​ដំបូង។

ក្រុម​ការងារ​រក​ឃើញ​ថា អត្រា​ចូល​​មន្ទីរ​ពេទ្យ​បាន​កើន​ឡើង​​៥​ដង​ក្នុង​ចំណោម​កុមារ និង​មនុស្ស​វ័យ​ក្មេង ហើយ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ចាប់​ពី​ចុង​ខែ​មិថុនា​ដល់​ពាក់​កណ្តាល​ខែ​សីហា ស្រប​ពេល​នឹង​ការ​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស​ Delta នៅ​សហរដ្ឋ​អាមេរិក។

អត្រា​ចូល​មន្ទីរ​ពេទ្យ​ចំពោះ​មនុស្ស​វ័យ​ក្មេង​អត់​ទាន់​ចាក់​វ៉ាក់សាំង​គឺ​ខ្ពស់​ជាង​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ដល់​ទៅ​១០​ដង។ ការ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គឺ​ខ្ពស់​បំផុត​ក្នុង​ចំណោម​កុមារ​អាយុដល់​​៤​ឆ្នាំ និង​ក្មេង​ជំទង់​អាយុ​១២​ដល់​១៧​ឆ្នាំ។

ក្មេង​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​ចូល​មន្ទីរ​ពេទ្យ​គឺ​ធ្ងន់​ធ្ងរ​​ត្រូវ​ការ​ព្យាបាលកម្រិត​ខ្ពស់។

ដោយ​សារ​​ទិន្នន័យ​បាន​ប្រើ​សម្រាប់​ការ​សិក្សា​នេះ​បាន​មក​ពីកំណត់​ត្រា​​កុមារ​ចូល​មន្ទីរ​ពេទ្យ​ វា​មិន​អាច​បង្ហាញ​​​ថា តើ​កុមារ​កាន់​តែ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ គឺ​បណ្តាល​មក​​ពី​​ពួក​គេ​ប្រឈម​នឹងជំងឺ​ក្នុង​សហគមន៍​​​ច្រើន ឬ​ដោយ​សារ​វីរុស​បំប្លែង​ខ្លួន Delta ដែល​ធ្វើ​ឲ្យ​កុមារ​ងាយ​ឈឺ។

ទោះ​​​យ៉ាង​ណា ការ​សិក្សា​បន្ថែម​ថា ៖«សមាមាត្រ​នៃ​កុមារ​ចូល​មន្ទីរ​ពេទ្យ និង​ក្មេង​ជំទង់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​គឺ​​​ប្រហែល​គ្នា​​នឹង​មុនពេល និង​កំឡុង​ពេល​វីរុស Delta រាត​ត្បាត​ខ្លាំង។

នាយក CDC លោកស្រី​វេជ្ជបណ្ឌិត​ Rochelle Walensky បាន​គូស​បញ្ជាក់​ក្នុង​ការ​សិក្សាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ក្នុង​ការ​បក​ស្រាយ​កូវីដ​នៅ​សេតវិមាន​ថា កុមារ​មិនមែន​កំពុង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​​​ច្រើន​ដោយ​សារ​វីរុស​ Delta ទេ។ «ហើយ​ទោះ​យ៉ាង​ណា យើង​កំពុង​ឃើញ​ករណី​កាន់​តែ​ច្រើន​ចំពោះ​កុមារ និង​ករណី​ជា​ទូទៅ​កាន់​តែ​ច្រើន។ ការ​សិក្សា​ទាំង​នេះ​បង្ហាញ​ថា មិន​មាន​ជំងឺ​ធ្ងន់​ធ្ងរ​កើន​ឡើង​ច្រើន​នៅ​ក្នុង​កុមារ​ទេ។ ផ្ទុយ​ទៅ​វិញ កុមារ​កាន់​តែ​ច្រើន​ឆ្លង​កូវីដ-១៩​ ពី​ព្រោះ​មាន​ជំងឺ​​ច្រើន​​ក្នុង​សហគមន៍»។

«អ្វី​ដែល​ច្បាស់​ពី​ទិន្នន័យ​ទាំង​នេះ​គឺ​ការ​ចាក់​វ៉ាក់សាំងទូទាំង​​សហគមន៍គឺ​ការពារ​កុមារ​របស់​យើង។ ខណៈ​ចំនួន​ករណី​ឆ្លង​កូវីដ​បាន​កើន​ឡើង​ក្នុង​សហគមន៍ ចំនួនកុមារឈឺ ការចូល​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ការ​ចូល​មន្ទីរ​ពេទ្យក៏​​នឹង​កើន​ឡើង​ដែរ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម