ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ អ៊ីរ៉ង់ ដែលត្រូវគេធ្វើឃាតជានរណា? ហេតុអ្វីគាត់ក្លាយជាគោលដៅ?
ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់ខ្លួនគឺលោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅជិតរដ្ឋធានី តេអេរ៉ង់។
លោក Fakhrizadeh បានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារនៅក្រុង Absard ក្នុងតំបន់ Damavand។
រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានថ្កោលទោសការសម្លាប់នេះថាជាអំពើភេរវកម្មរដ្ឋ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិចជឿជាក់ថា លោក Fakhrizadeh គឺជាអ្នកនៅពីក្រោយកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Fakhrizadeh គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ដ៏ល្បីល្បាញបំផុតនិងជាមន្រ្តីជាន់ខ្ពស់នៃក្រុមឆ្មាំបដិវត្តឥស្លាមឥស្សរជន។
គាត់បាននិយាយជាយូរមកហើយថា ប្រភពសន្តិសុខលោកខាងលិចគឺមានឥទ្ធិពលខ្លាំងនិងជាឧបករណ៍សំខាន់នៅក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
យោងតាមឯកសារសម្ងាត់ដែលអ៊ីស្រាអែលទទួលបាននៅឆ្នាំ២០១៨បានបង្ហាញថា គាត់បានដឹកនាំកម្មវិធីបង្កើតអាវុធនុយក្លេអ៊ែរ។
នៅពេលនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានកំណត់អត្តសញ្ញាណលោក Fakhrizedeh ថាជាប្រធានអ្នកវិទ្យាសាស្ត្រនៅក្នុងកម្មវិធីនេះហើយបានជំរុញឲ្យប្រជាជនចងចាំឈ្មោះរបស់គាត់បានឲ្យច្បាស់។
នៅឆ្នាំ២០១៥ កាសែត New York Times បានប្រៀបធៀបរូបគាត់ទៅនឹងលោក J. Robert Oppenheimer ដែលជាអ្នករូបវិទ្យាដឹកនាំគម្រោង Manhattan ដែលក្នុងអំឡុងសង្គ្រាមលោកលើកទី២បានផលិតអាវុធបរមាណូដំបូងគេ។
សាស្រ្តាចារ្យរូបវិទ្យាលោក Fakhrizadeh ត្រូវបានគេនិយាយថា ដឹកនាំគម្រោង Amad ដែលជាកម្មវិធីអាថ៌កំបាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ដើម្បីស្រាវជ្រាវអំពីសក្តានុពលនៃការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា កម្មវិធីនេះត្រូវបានបិទនៅឆ្នាំ២០០៣បើទោះបីជាលោក Netanyahu និយាយថា ឯកសារដែលត្រូវបានរកឃើញនៅឆ្នាំ២០១៨បានបង្ហាញថា លោក Fakhrizadeh បានដឹកនាំកម្មវិធីមួយដែលបន្តការងាររបស់គម្រោង Amad ដោយសម្ងាត់ក៏ដោយ។
IAEA ចង់និយាយជាមួយគាត់យូរមកហើយដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ការងឿងឆ្ងល់ដែលថា អ៊ីរ៉ង់កំពុងប្រើកម្មវិធីនេះជាលេសដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរបានជំរុញឲ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ ២០១០។
ហេតុអ្វីបានជាគាត់ក្លាយជាគោលដៅនៃការធ្វើឃាត?
ក្នុងនាមជាប្រមុខអង្គភាពស្រាវជ្រាវនិងច្នៃប្រឌិតថ្មីរបស់ក្រសួងការពារជាតិ លោក Fakhrizadeh នៅតែជាមនុស្សដ៏សំខាន់។ ដូច្នេះ ការព្រមានរបស់លោក Benjamin Netanyahu កាលពីពីរឆ្នាំមុនឲ្យចងចាំឈ្មោះរបស់គាត់គឺពិតជាសំខាន់។
ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥មក ប្រទេសនេះបានឈានទៅមុខយ៉ាងឆាប់រហ័សដោយបានសាងសង់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមនិងបានចម្រាញ់លើសកម្រិតដែលបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងនេះ។
មន្រ្តីអ៊ីរ៉ង់តែងតែនិយាយថា សកម្មភាពបែបនេះគឺអាចផ្លាស់ប្តូរបានប៉ុន្តែការអភិវឌ្ឍក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍពិបាកក្នុងការលុបបំបាត់ណាស់។
លោក Ali Asghar Soltanieh អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ IAEA បាននិយាយថា “យើងមិនអាចដើរថយក្រោយបានទេ”។
ប្រសិនបើលោក Mohsen Fakhrizadeh គឺជាតួអង្គសំខាន់ដូចអ៊ីស្រាអែលចោទប្រកាន់មែននោះ ការស្លាប់របស់គាត់អាចបង្អាក់សន្ទុះរបស់អ៊ីរ៉ង់ក្នុងកម្មវិធីនុយក្លេអ៊ែរ។
ស្របពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden និយាយអំពីការនាំទីក្រុងវ៉ាស៊ីនតោនចូលក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់វិញនោះ ការធ្វើឃាតនេះក៏អាចធ្វើឲ្យស្មុគស្មាញដល់ការចរចានាពេលអនាគតផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ