Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយលុករបស់ តាលីបង់ ទៅខេត្តចលនាប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ត្រូវជាប់ផុង ដោយសារការបង្កប់មីន

បានផុស

នៅ

សារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការវាយលុករបស់ក្រុមតាលីបង់ប្រឆាំងនឹងរដ្ឋធានីនៃខេត្ត Panjshir ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកាត់បន្ថយដោយសារគ្រាប់មីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់មីនត្រូវបានដាក់នៅលើផ្លូវទៅកាន់រដ្ឋធានី Bazarak ក៏ដូចជាគេហដ្ឋានរបស់អភិបាលខេត្តផងដែរ ។

យោងតាមប្រភពរបស់សារព័ត៌មាននោះបានឲ្យដឹងថា ក្រុមតាលីបង់កំពុងធ្វើការវាយលុកផង និងដោះមីនផងក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការឆ្ពោះទៅមុខ ។

គួរបញ្ជាក់ថា ខេត្ត Panjshir គឺជាបន្ទាយនៃរណសិរ្សតស៊ូជាតិ (NRF) ដែលដឹកនាំដោយលោក Ahmad Massoud កូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្កានីស្ថានលោក Ahmad Shah Massoud ។ លោក Massoud បានសន្យាថានឹងចុះចេញពីតំណែង ឬចុះចាញ់ក្នុងករណីដែលក្រុមនេះបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឆ្នាំ ២០០១-២០២១ គឺជា “សង្គ្រាមប្រឆាំងភេរវកម្ម” នៅ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម