Connect with us

ព័ត៌មានអន្ដរជាតិ

បេស​ក​ជន​​អាស៊ាន​ពិសេស​​សម្រាប់​មីយ៉ាន់ម៉ា​ស្នើ​បទ​ឈប់បាញ់គ្នា៤ខែ

បានផុស

នៅ

បេសកជន​ពិសេស​របស់​អាស៊ាន​សម្រាប់​​ប្រទេស​​មីយ៉ាន់ម៉ា​បាន​និយាយ​ថា លោកបាន​អំពាវនាវ​​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​៤​ខែ​ពី​ភាគីពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​​ដើម្បី​​​អាច​មាន​លទ្ធភាព​ដឹក​ជញ្ជូន​​ជំនួយ​មនុស្ស​ធម៌​លើក​ដំបូង​ចូល​ប្រទេ​ស​​​នេះ​ឲ្យ​បាន​រលូន​នៅ​ពាក់​​កណ្តាល​ខែ​កញ្ញា។

និយាយ​ក្នុង​បទ​សម្ភាសផ្តាច់​មុខ​ជា​មួយសារព័ត៌មាន​ Kyodo News កាល​ពី​ថ្ងៃ​សៅរ៍ លោក​ Erywan Yusof អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសព្រុយណេ​បាន​និយាយ​ថា លោក​បាន​ស្នើ​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ចុង​ឆ្នាំ​នេះ​នៅ​ក្នុង​សន្នីសីទ​វីដេអូ​ជា​មួយ​​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ដែល​យោធាមីយ៉ាន់​បាន​តែង​តាំង​លោក Wunna Maung Lwin កាល​ពី​ថ្ងៃអង្គារ៍​មុន និង​បន្ថែម​ថា យោធាបានទទួល​យក។

លោក​ Erywan Yusof
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាន​ប្រសាសន៍​ថា ៖«នេះ​មិន​មែន​ជាបទ​ឈប់​បាញ់​គ្នា​នយោបាយ​ទេ។ បទ​ឈប់​បាញ់​គ្នា​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការងារ​មនុស្ស​ធម៌» ពី​ព្រោះ​​បុគ្គលិក​មនុស្ស​ធម៌​ត្រូវ​ចេញ​ក្រៅ និង​ចែក​​អំណោយ​​ដល់​​ប្រជា​ជន​ដោយ​សុវត្ថិភាព»។

«ពួក​គេ​មិន​បាន​ជំទាស់​នឹង​អ្វី​ដែល​ខ្ញុំ​និយាយ​ទេ​ពាក់​ព័ន្ធ​នឹង​បទ​ឈប់​បាញ់​គ្នា​នេះ»។ បេសកជន​ពិសេស​រូប​នេះ​មាន​ប្រសាសន៍ និង​បន្ថែម​ថា លោកក៏​បាន​ឆ្លង​សំណើរដោយ​ប្រយោល​របស់​លោក​ទៅ​ភាគី​​​ដែល​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​យោធា​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ​ដែល​ផ្តួល​រំលំរដ្ឋាភិបាល​ជាប់​ឆ្នោត។

«ខ្ញុំ​សង្ឃឹម​ថា សារ​របស់​ខ្ញុំ​បាន​ទៅ​ដល់​ពួក​គេ»។ លោក​បញ្ជាក់​បន្ថែម។

លោក​បន្ត​ថា បន្ទាប់​មក​នឹង​​នាំ​យក​វ៉ាក់សាំង​ចូល​ទៅ​មីយ៉ាន់ម៉ា។ ខណៈ​ពេល​ការចរចារបស់​លោក​ជា​មួយ​យោធា​មីយ៉ាន់ម៉ា​ដើម្បី​បំពេញ​អាណត្តិ​របស់​លោកកំពុង​បន្ត លោក​សង្ឃឹម​​នឹង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់មីយ៉ាន់ម៉ា​ខែ​ក្រោយ និង​​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​សំខាន់​ដែល​អាច​ឲ្យ​លោក​​ជួប​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​មាន​កង្វល់។

បេសកជន​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​​ចង់​មាន​រូប​ភាព​មួយ​យ៉ាង​ច្បាស់​លាស់​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ និង​អ្វី​ដែល​ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ ដូច្នេះ​​ខ្ញុំ​​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​​ដំណើរ​ទស្សនិច្ច​​​នឹង​បន្ត​ដំណើរ​ការ​ ឬ​អត់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Kyodo News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម