Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាតស៊ូ អាហ្វហ្គានីស្ថាន បញ្ជាក់ស្ថានភាពមេដឹកនាំរបស់ខ្លួន ក្រោយ តាលីបង់ ក្ដោបក្ដាប់បន្ទាយចុងក្រោយ

បានផុស

នៅ

អ្នកនាំពាក្យរណសិរ្សតស៊ូជាតិ (NRF) លោក Ali Nazary បាននិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំរណសិរ្សតស៊ូជាតិរបស់អាហ្វហ្គានីស្ថានលោក Ahmad Massoud មានសុវត្ថិភាព ហើយនឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងពេលឆាប់ៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nazary បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា “មេដឹកនាំរបស់ខ្ញុំ Ahmad Massoud មានសុវត្ថិភាព ហើយនឹងផ្តល់សារមួយដល់ប្រជាជនរបស់យើងក្នុងពេលឆាប់ៗនេះ” ។

វាកើតឡើង ស្របពេលដែលក្រុមតាលីបង់បានក្ដោបក្ដាប់ខេត្ត Panjshir ដែលជាបន្ទាយចុងក្រោយនៃកងកម្លាំងប្រឆាំងតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ម្យ៉ាងទៀត មេដឹកនាំចលនាតស៊ូអាហ្វហ្គានីស្ថានលោក Ahmad Massoud ក៏មិនទាន់មានសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះនៅឡើយទេ ខណៈប្រភពព័ត៌មានមួយបានឲ្យដឹងថា លោកបានធ្វើដំណើរចាកចេញពីជ្រលងភ្នំមួយនេះហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទីបំផុត បន្ទាយចុងក្រោយរបស់ចលនាតស៊ូ អាហ្វហ្គានីស្ថាន ធ្លាក់ទៅលើដៃ ក្រុមតាលីបង់ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម