Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងចិន ទាំងហ្វូង ហោះចូលតំបន់ការងារដែនអាកាស តៃវ៉ាន់

បានផុស

នៅ

កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិនទាំងហ្វូង បានហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។

ក្រសួងការពារជាតិនិយាយថា យន្តហោះចំនួន១៩គ្រឿង រួមទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ខ្លួន។

ទីក្រុង តៃប៉ិ បានត្អូញត្អែរអស់រយៈពេលជាងមួយឆ្នាំមកហើយ អំពីបេសកកម្មម្តងហើយម្តងទៀតដោយកងទ័ពអាកាសចិននៅក្បែរកោះនេះ។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់, បេសកកម្មថ្ងៃអាទិត្យរបស់កងទ័ពអាកាសចិន ក៏មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកធុន H-6 ចំនួន៤គ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរក៏ដូចជាយន្តហោះប្រឆាំងនាវាមុជទឹកផងដែរ។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់មួយនៅខាងក្រៅដែនដីរបស់ប្រទេសនិងដែនអាកាសជាតិ ប៉ុន្តែជាកន្លែងដែលយន្តហោះបរទេសនៅតែត្រូវបានកំណត់អត្តសញ្ញាណ ត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីផលប្រយោជន៍សន្តិសុខជាតិ។

តំបន់នេះត្រូវបានប្រកាសដោយខ្លួនឯង ហើយតាមបច្ចេកទេស នៅតែជាលំហអាកាសអន្តរជាតិ។

ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញផែនទីបង្ហាញផ្លូវហោះហើរនៅភាគពាយ័ព្យនៃកោះ Pratas ជិតឆ្នេរសមុទ្រចិន ជាងឆ្នេរសមុទ្រតៃវ៉ាន់។ ក្រសួងបានបន្ថែមថា ប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយហើយយន្តហោះចម្បាំងត្រូវបានបញ្ជូនទៅដើម្បីព្រមានយន្តហោះចិន។

ទោះបីជាយ៉ាងណាក៏ ប្រទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម