Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនចេញ​ផែន​ការ​ឲ្យ​ព្រះ​នាងរក្សា​ឋានៈ​នៅ​រាជ​វង្ស​ទោះអភិសេក​នឹង​បុរសសាមញ្ញ

បានផុស

នៅ

ផែន​ការ​មួយ​បាន​លេច​លេញ​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​អនុញ្ញាត​សមាជិក​រាជវង្ស​ជា​​ព្រះ​នាង​​​ម្ចាស់​អាច​​រក្សា​ឋានៈ​នៅ​​ក្នុង​ព្រះ​រាជ​វង្ស​ព្រះចៅ​អធិរាជ​ជប៉ុន​​​ បើ​ទោះ​ជា​ពួក​ព្រះ​នាង​បាន​រៀប​អភិសេក​ជា​មួយ​បុរស​ជា​​​រាស្ត្រ​សាមញ្ញ។ នេះ​បើ​យោង​តាម​ប្រភព​ដែល​ដឹង​រឿង​​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ច្បាប់​បច្ចុប្បន្ន​នេះ​តម្រូវ​ឲ្យ​ព្រះនាង​​នៃ​ព្រះ​ញាតិ​​រាជវង្ស​​លះ​បង់​ចោល​ឋានៈនៅរាជ​វាំង​នៅ​ពេល​ដែល​​ព្រះ​នាង​​រៀប​អភិសេស​ជា​មួយ​បុគ្គល​សាមញ្ញ​ដែល​ជំរុញ​​ឲ្យ​រាជ​វង្ស​កាន់​តែ​តូច​​ទៅ។

ចំនួន​សមាជិក​រាជវង្ស​នៃ​អធិរាជ​ជប៉ុន​​ដែល​កំពុង​ធ្លាក់​ចុះ​​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​​នៅ​​មុន​ពេល​អាពាហ៍ពិពាហ៍​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀប​ចំ​នៅ​ចុង​ឆ្នាំ​នេះ​រវាង​ព្រះ​នាង​ Mako ព្រះ​ជន្ម​២៩វស្សា​ដែល​ត្រូវ​ជា​ព្រះ​ភាគិនេយ្យា (ក្មួយ​ស្រី)​ របស់​ព្រះ​ចៅ​អធិរាជ​ Naruhito ជា​មួយ​មិត្ត​ប្រុស​របស់​ព្រះ​នាងដែល​ជា​​បុរស​សាមញ្ញឈ្មោះ Kei Komuro។

លោក Kei Komuro និង​ព្រះ​នាង Mako
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញាតិ​វង្ស​របស់​ព្រះ​ចៅ​អធិរាជរាប់​បញ្ចូល​ទាំង​ព្រះ​រាជ​វង្ស​ និង​ខ្សែ​ស្រឡាយ​៤​របស់ព្រះ​ចៅ​អធិរាជ។ ស្ថិត​ក្រោមច្បាប់​ស្នង​រាជ្យ ព្រះអនុជ​​របស់​ព្រះ​នាង Mako គឺ​ព្រះ​អង្គ​ម្ចាស់ Hisahito ព្រះ​ជន្ម​១៥​វស្សា​ស្ថិត​នៅជួរលំដាប់​ទី​២នៃ​អ្នក​ស្នង​រាជ្យបល្ល័ង្គ និង​ជា​អ្នក​ស្នង​មរតតែ​មួយ​គត់​របស់​ព្រះចៅ​អធិរាជ។

យោង​តាម​ប្រភព​ឲ្យ​ដឹង​ថា ផែន​ការនេះ​ស្ថិត​ក្នុង​រដ្ឋាភិបាលដែល​មាន​បំណង​រក្សា​ចំនួន​ខ្សែ​ស្រឡាយ​ស្តេច​មិន​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពី​ការរក្សាសមាជិក​រាជ​វង្ស​ជា​ព្រះ​នាង​​​អភិសេក​ ឬ​តាម​រយៈ​ទទួល​យកមរតក​ព្រះ​អង្គ​ម្ចាស់​​ពី​អតីត​ខ្សែ​ស្រឡាយ​​នៃ​រាជវង្ស​ដែល​បាន​បោះ​បង់​ឋានៈ​​​កាល​ពី​ឆ្នាំ​១៩៤៧។

ប្រការ​នេះ​​មាន​ន័យ​ថា ព្រះ​នាង​ម្ចាស់ Aiko ព្រះ​ជន្ម​១៩​វស្សា​​ជា​បុត្រី​​មួយ​អង្គ​គត់​របស់​ព្រះ​ចៅ​អធិរាជ Emperor Naruhito ព្រះ​ជន្ម​៦១​វស្សា និង​ព្រះ​នាង Kako ព្រះជន្ម​២៦​វស្សា ដែល​ត្រូវ​ជា​ព្រះ​អនុរបស់​ព្រះ​នាង​ Mako និង​បុត្រី​​នៃ​ព្រះ​អនុ​របស់​ព្រះ​ចៅ​អធិរាជ​ព្រះ​អង្គ​ម្ចាស់ Fumihito ព្រះ​ជន្ម​៥៥​វស្សា​ទំនង​ជា​នឹង​នៅ​រក្សា​ឋានៈ​នៅ​ក្នុង​ព្រះ​ញាតិ​វង្សដដែល​ បើ​ទោះ​ជា​ក្រោយ​ពេល​អភិសេក​ហើយ​​ក៏​ដោយ។

ផែន​ការ​នេះ​ក៏​ពិចារណា​អំពី​ការ​ក្សា​ខ្សែ​ស្រឡាយ​​​ញាតិ​វង្ស​ពីរ​ផ្សេង​ទៀត​ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​នាងរក្សា​ឋានៈ​ដដែល។

គោល​បំណង​នៃ​ការ​រក្សា​ខ្សែ​ស្រឡាយ​បច្ចុប្បបន្ន​នេះ​គឺ​ដើម្បី​បង្កើត​បរិយាកាស​ដែលព្រះ​រាជ​​វង្ស​ព្រះ​ចៅ​អធិរាជ​អាច​​គាំទ្រ​ដល់​ព្រះ​អង្គ​ម្ចាស់ Hisahito ។

រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​ស្វែង​រក​​ធ្វើ​ឲ្យ​ប្រាកដថា ឆន្ទៈ​របស់​ព្រះ​រាជ​វង្ស​ជា​ព្រះ​នាង​នឹង​ទទួល​បាន​ការ​គោរព​ពេញ​លេញ​ស្ថិត​ក្រោម​ផែន​ការ និង​ការ​សិក្សា​ពី​លទ្ធភាព​ដោយ​ប្រុង​ប្រយ័ត្ន។

ប្រភព​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា ៖«ប្រសិន​បើ​យើង​មិន​អាចធានា​បាន​នូវ​ចំនួន​ពិត​ប្រាកដ​នៃ​សមាជិក​ព្រះ​រាជវង្ស​ដោយ​វិធី​នេះ យើង​នឹង​មិន​អាច​មាន​សមាជិក​រាជ​វង្ស​គ្រប់​គ្រាន់​ដែល​អាច​គាំទ្រ​ព្រះ​អង្គ​ម្ចាស់ Hisahito បាន​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ kyodonews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម