ព័ត៌មានអន្ដរជាតិ
ប៉ូលិសជប៉ុន ចាប់ខ្លួនបុរសម្នាក់ ដើរលួចខោអាវក្នុងស្រីៗ រកឃើញរាប់រយឈុត នៅពេញផ្ទះ
ប៉ូលិសនៅទីក្រុង Beppu ភាគខាងត្បូងប្រទេសជប៉ុន បានចាប់ខ្លួនបុរសម្នាក់ដែល លួចខោអាវក្នុងរបស់ស្ត្រីរាប់រយឈុត ពីកន្លែងបោកខោអាវនានា។
ពីដំបូង អាជ្ញាធរត្រូវបានជូនដំណឹង ដោយនិស្សិតស្រីអាយុ ២១ ឆ្នាំមិនបញ្ចេញឈ្មោះម្នាក់ ដែលបានចោទប្រកាន់ថា បុរសឈ្មោះ Tetsuo Urata អាយុ ៥៦ ឆ្នាំ បានលួចខោអាវក្នុងចំនួន ៦ ឈុតពីនាងនៅឯកន្លែងបោកខោអាវ កាលពីថ្ងៃទី ២៤ ខែសីហា។
នៅសប្តាហ៍នោះ ប៉ូលិសក្រុងក៏បានទៅដល់ផ្ទះរបស់ Urata ហើយពួកគេបានរកឃើញខោអាវក្នុងចំនួន ៧៣០ នៅក្នុងអាផាតមិនរបស់គាត់។ លោក Urata ត្រូវបានចាប់ខ្លួននិង សារភាពប្រាប់ប៉ូលិសថា គាត់ពិតជាបានលួចខោអាវក្នុងរបស់ស្រីៗមែន។
អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុង Beppu បានប្រាប់ទូរទស្សន៍ Abema ថា “យើងមិនដែលរឹបអូសខោអាវក្នុងបានច្រើនបែបនេះទេ នារយៈពេលជាច្រើនឆ្នាំមកនេះ”។
បច្ចុប្បន្ន ប៉ូលិសទីក្រុង Beppu កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ។
គួរបញ្ជាក់ថា ករណីជាច្រើនទៀត ដែលជាប់ទាក់ទងនឹងបុរសលួចខោអាវក្នុងរបស់ស្រីៗ បានកើតឡើងនៅប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ករណីចុងក្រោយបំផុតគឺក្នុងខែមីនា នៅពេលបុរសម្នាក់ឈ្មោះ Takahiro Kubo អាយុ ៣០ ឆ្នាំជាជាងអគ្គិសនី ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងខេត្ត Saga ភាគនិរតី ដោយសារលួចខោអាវក្នុង និងឈុតហែលទឹកចំនួន ៤២៤ ពីក្មេងស្រីជំទង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Insider
ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ចរាចរណ៍១ ថ្ងៃ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
សន្តិសុខសង្គម៤ ម៉ោង ago
ព័ត៌មានបឋម៖ ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ