Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ អះអាងថា មនុស្សរាប់រយនាក់នៅខេត្ត Panjshir លើកទង់ ស ចុះចាញ់ ហើយអាវុធ និងគ្រាប់កាំភ្លើងត្រូវបានរឹបអូស

បានផុស

នៅ

បើតាមមេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់លោក Amir Khan Muttaqi បាននិយាយកាលពីចន្ទថា មនុស្សប្រហែល ២០០ នាក់រួមទាំងមេបញ្ជាការ ៣០ នាក់បានចុះចាញ់ក្រុមតាលីបង់នៅក្នុងខេត្ត Panjshir ប្រទេសអាហ្វហ្គានីស្ថាន ហើយអាវុធ និងគ្រាប់កាំភ្លើងរបស់ពួកគេត្រូវបានរឹបអូសដោយពួកសកម្មប្រយុទ្ធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Muttaqi បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា “នៅខេត្ត Panjshir មនុស្ស ២០០ នាក់រួមទាំងមេបញ្ជាការ ៣០ នាក់បានចុះចាញ់ចក្រភពឥស្លាមអាហ្វហ្គានីស្ថាន ដោយប្រគល់អាវុធ និងគ្រាប់កាំភ្លើងមកឲ្យក្រុមនេះ” ។

នៅថ្ងៃដដែលនេះ ក្រុមតាលីបង់អះអាងថា បានគ្រប់គ្រងទាំងស្រុងលើខេត្ត Panjshir ខណៈរណសិរ្សតស៊ូជាតិ (NRF) បានបដិសេធការអះអាងនេះថាមិនពិត ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធគ្នានៅតែបន្ត ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មាន Bakhtar ក៏បានស៊ែរវីដេអូមួយនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញពីអាវុធដែលត្រូវបានគេដឹងថាបានរឹបអូសពីអ្នកប្រយុទ្ធ អំឡុងការចុះចាញ់នោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រីនិងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម