Connect with us

ព័ត៌មានអន្ដរជាតិ

Sinopharm ក្លាយជាក្រុមហ៊ុនចិន ធំដំបូងគេ កំពុងអភិវឌ្ឍន៍វ៉ាក់សាំង mRNA ប្រយុទ្ធជាមួយ Delta និង Beta 

បានផុស

នៅ

ក្រុមហ៊ុន Sinopharm កំពុងអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ក្នុងស្រុក ហើយបានក្លាយជាក្រុមហ៊ុនឱសថចិនធំដំបូងគេ ដែលបានប្រើបច្ចេកវិទ្យានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសវីរុសបំប្លែងខ្លួន Delta និង Beta។

ការអភិវឌ្ឍរបស់ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋនេះ បានកើតឡើងចំពេលដែលមានក្តីកង្វល់កាន់តែខ្លាំងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទអសកម្ម។

ការសិក្សាមួយចំនួនបានបង្ហាញថា វ៉ាក់សាំងប្រភេទនេះ បង្កើតអង្គបដិប្រាណតិចជាង បើប្រៀបធៀបជាមួយវ៉ាក់សាំងប្រភេទ mRNA។ វ៉ាក់សាំងអសកម្មដូចដែលមានស្រាប់របស់ក្រុមហ៊ុន Sinopharm គឺប្រើភាគល្អិតមេរោគដែលងាប់ ដើម្បីបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ខណៈវ៉ាក់សាំងប្រភេទ mRNA មានផ្ទុកការណែនាំហ្សែន ដែលប្រាប់កោសិកាឲ្យបង្កើតប្រូតេអ៊ីនមេរោគ នាំឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។

Sinopharm មិនមែនជាក្រុមហ៊ុនចិនតែមួយគត់ដែលកំពុងអភិវឌ្ឍន៍វ៉ាក់សាំងប្រភេទ mRNA ផ្ទាល់ខ្លួននោះទេ។ ក្រុមហ៊ុនតូចៗដូចជា Walvax Biotechnology ក៏បានធ្វើការសាកល្បងរួចហើយផងដែរ។

ប៉ុន្តែការដាក់បញ្ចូលក្រុមហ៊ុនធំៗដូចជា Sinopharm ទៅក្នុងទីផ្សារ mRNA អាចផ្តល់ឲ្យប្រទេសចិន នូវបច្ចេកវិទ្យាជំរុញដ៏សំខាន់។

ក្រុមហ៊ុនផលិតថ្នាំអាល្លឺម៉ង់ BioNTech ដែលកំពុងសហការជាមួយដៃគូចែកចាយ Pfizer និង Fosun Pharma របស់ចិនដើម្បីផ្តល់វ៉ាក់សាំង mRNA របស់ខ្លួន គឺកំពុងផ្តោតលើទីផ្សារប្រទេសចិនហើយកំពុងរង់ចាំការយល់ព្រមជាផ្លូវការពីទីក្រុងប៉េកាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FT

ចុចអាន៖ ទីបំផុត ក្រុមហ៊ុន Sinopharm បញ្ចេញរបាយការណ៍អំពីប្រសិទ្ធភាពវ៉ាក់សាំង ដល់ពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម