Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ទីក្រុងហាណូយ ដាក់គោលដៅបិទបញ្ចប់កូវីដត្រឹមសប្ដាហ៍ក្រោយ

បានផុស

នៅ

ទីក្រុងហាណូយកំណត់គោលដៅគ្រប់គ្រងជំងឺកូវីដ ១៩ ត្រឹមថ្ងៃទី ១៥ ខែកញ្ញា និងផ្តល់ការចាក់វ៉ាក់សាំងការពារយ៉ាងតិច ១ ដូសដល់ប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ។

លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបញ្ជាក់កាលពីថ្ងៃចន្ទថា ទីក្រុងនឹងធ្វើតេស្តរកជំងឺកូវីដ ១៩ លើអ្នករស់នៅក្នុងទីក្រុងទាំងអស់នៅថ្ងៃទី ១២ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ហាណូយក៏នឹងអនុវត្តគោលការណ៍បែងចែកទីក្រុងទៅជាតំបន់ផ្សេងៗ អាស្រ័យលើកម្រិតហានិភ័យ ដើម្បីចាត់វិធានការត្រួតពិនិត្យជំងឺរាតត្បាតសមស្របសម្រាប់តំបន់នីមួយៗ ។

លោក Ngoc Anh ក៏បានស្នើឲ្យតំបន់នីមួយៗផ្តល់ស្ថានភាពល្អប្រសើរសម្រាប់ប្រជាជនក្នុងតំបន់ ដើម្បីរក្សាសកម្មភាពធម្មតារបស់ពួកគេ ធានាសុខុមាលភាពសង្គម និងតម្រូវការចម្បងរបស់ប្រជាជនជាដើម ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវបានស្នើសុំផងដែរឲ្យណែនាំប្រជាជន អាជីវកម្ម និងទីភ្នាក់ងារនានារក្សាប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងផលិតកម្មស្របតាមបទបញ្ជាបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥៣ ម៉ឺនករណី និងមានអ្នកស្លាប់សរុប ១៣,៣៨៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ក្រោយផ្ទុះឆ្លងកូវីដជាចង្កោម ហាណូយ យកសំណាកប្រជាជនក្នុងទីក្រុងចំនួន ៣០ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម