Connect with us

ព័ត៌មានអន្ដរជាតិ

Delta មានសមត្ថភាពគេចពីភាពស៊ាំរបស់វ៉ាក់សាំងខ្លាំងជាងកូវីដទម្រង់ដើមដល់ទៅ ៨ដងឯណោះ

បានផុស

នៅ

មកទល់នឹងពេលនេះ វីរុសបំប្លែងខ្លួន ​ដែលតា (Delta) ត្រូវបានរកឃើញកាន់តែបង្កគ្រោះថ្នាក់ទ្វេឡើង ខណៈវាអាចគេចពីភាពស៊ាំរបស់វ៉ាក់សាំង និងមានសមត្ថភាពចម្លងខ្លាំង បើទោះជាចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Nature ក្រុមអ្នកស្រាវជ្រាវមកពីឥណ្ឌា និងប្រទេសដទៃទៀតបានរកឃើញថា វីរុសបំប្លែងខ្លួន ដែលតា មានលទ្ធភាពគេចពីភាពស៊ាំដែលទទួលបានតាមរយៈការចាក់វ៉ាក់សាំងរហូត ៨ ដង បើប្រៀបធៀបទៅនឹងវីរុសកូវីដទម្រង់ដើម។ មិនតែប៉ុណ្ណោះ វាមានលទ្ធភាពឆ្លងទៅមនុស្សដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដល់ទៅ ៦ដង។

ប្រភពដដែលបន្តថា អ្នកចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ពីរលើករួចរាល់ក៏ដោយ​ សុទ្ធសឹងប្រឈមឆ្លង ដែលតា ខ្ពស់​ជាងកូវីដទម្រង់ដើម និងខ្ពស់ជាងកូវីដបំប្លែងខ្លួនផ្សេងៗ។

ទិន្នន័យនៃការស្រាវជ្រាវដែលធ្វើឡើងចំពោះបុគ្គលិកថែទាំសុខភាពជិត ៩ពាន់នាក់ដែលចាក់វ៉ាក់សាំងពេញលេញ នៅមន្ទីរពេទ្យចំនួន ៣ ក្នុងទីក្រុង ដេលី ប្រទេសឥណ្ឌា ​បញ្ជាក់បន្ថែមថា ទោះបី​អ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញក្ដី ក៏នៅតែប្រឈមហានិភ័យឆ្លងវីរុសបំប្លែងខ្លួន ដែលតា ផងដែរ ជាពិសេសវីរុសនេះចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនដទៃទៀតជិត ៦ដងឯណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Indian EXPRESS

ចុចអាន៖ ហានិភ័យខុសគ្នានៃវីរុសបំប្លែងខ្លួន Delta ចំពោះអ្នកចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់

ចុចអាន៖ ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម