Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Takaichi នឹងក្លាយជានាយករដ្ឋមន្ត្រីស្រីជប៉ុនដំបូង បើឈ្នះការបោះ​ឆ្នោតក្នុងបក្ស

បានផុស

នៅ

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​ផ្ទៃ​ក្នុង​ លោក​ស្រី Sanae Takaichi គ្រោង​ប្រកាស​​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​​​គណបក្ស​កាន់​អំណាច​​​ ដូច្នេះ​ប្រសិន​បើ​ទទួល​បាន​ជោគជ័យ​មាន​ន័យ​ថា លោក​ស្រី​​​​​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​លើក​ដំបូង​របស់​ប្រទេសជប៉ុន។ ការិយាល័យ​របស់​លោក​ស្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​កញ្ញា​នេះ។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ស្រី Takaichi ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋ​មន្ត្រី Shinzo Abe ហើយ​លោក​ស្រី​នឹង​ផ្តោត​លើ​បញ្ហា​ប្រឈម​ជា​មួយ​នឹង​ការ​គំរាម​កំហែង​បច្ចេកវិទ្យា​របស់​ប្រទេសចិន និង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ដែលញាំញី​ដោយ​វិបត្តិ​កូវីដ-១៩។

លោក​ស្រី Sanae Takaichi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សប្រជា​ធិបតេយ្យ​សេរី​ (LDP)ដែល​កំពុង​កាន់​អំណាច​​របស់​ជប៉ុន​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំនៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ខាង​មុខ​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី Yoshihide Suga បាន​ប្រកាស​ចុះ​ចេញ​ពី​តួនាទី​កាល​ពីថ្ងៃ​សុក្រ ​សប្តាហ៍​មុន។ អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធានា​ថា នឹង​ក្លាយ​ជានាយករដ្ឋ​មន្ត្រី​បន្ទាប់។

រហូត​ដល់​ពេល​នេះ​មាន​តែ​អតីត​​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សំដី​ស្រទន់​លោក Fumio Kishida ដែល​បាន​ប្រកាស​ពី​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​វ៉ាក់សាំង​កូវីដ-១៩​ដ៏​ល្បី​ល្បាញ​លោក Taro Kono និង​លោក​ស្រី​ Takaichi ក៏​បាន​បង្ហាញ​ពី​មហិច្ឆតា​​ដើម្បី​ប្រកួត​ប្រជែង​ដែរ។

លោក​ស្រី Takaichi អាយុ​៦០​ឆ្នាំ​បាន​ក្លាយ​ជារដ្ឋ​មន្ត្រី​កិច្ច​ការ​ផ្ទៃ​ក្នុង​​ដំបូង​គេ​នៅ​​ក្នុង​រដ្ឋបាលនាយក​រដ្ឋ​មន្ត្រី​ Abe អាណត្តិ​ទី​២​កាល​ពី​ឆ្នាំ​២០១៤។

ប៉ុន្តែ​​សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក៏​បាន​ផ្សាយ​ថា ឥទ្ធិពល​របស់​លោក Abe ស្ថិត​នៅ​ពី​ក្រោយ និង​គាំទ្រ​ដល់​លោក​ស្រី Takaichi ដូច្នេះ​អាច​នឹង​ជួយ​ឲ្យ​លោក​ស្រី​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​សភា២០​រូប​ដែល​ត្រូវ​ការ។ យ៉ាង​ណាលោក​ស្រី​មាន​កម្រិត​ប្រជា​ប្រិយភាព​​ទាប​ដែល​អាច​ធ្វើ​ឲ្យ​​ឱកាស​របស់​លោកស្រីបាត់​បង់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១០ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម