Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​កើន​អ្នក​ជំងឺ​កូវីដ​ចូលពេទ្យ​ជិត​៣០០​%​ចុង​សប្តាហ៍​កន្លង​ទៅ​ធៀប​នឹង​ពេល​ដូច​គ្នាឆ្នាំ​មុន

បានផុស

នៅ

ចំនួន​អ្នក​ជំងឺ​កូវីដ-១៩​ចូល​មន្ទីរ​ពេទ្យ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃឈប់​សម្រាក​​ចុងសប្តាហ៍កន្លង​ទៅ​​ដែល​ជាពេល​វេលា​នៃ​«ទិវា​ពលកម្ម»គឺ​ខ្ពស់​ជាងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ជិត​​៣០០​%។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។ ចំណែក ចំនួន​ជា​មធ្យម​នៃ​ការ​ស្លាប់​​​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​មុន​ខ្ពស់​ជាង​៨៦%។

ការ​កើន​ឡើង​អ្នក​ជំងឺបាន​កើត​មាន​ឡើង​ដោយ​សារ​វីរុស​ឆ្លង​កាច Delta នៅ​តែ​បន្តរាត​ត្បាត​ទូទាំង​សហរដ្ឋ​អាមេរិក និង​ស្រប​តាម​ពេល​វេលា​នៃចុង​សប្តាហ៍​​មាន​ការ​ធ្វើ​ដំណើរ​ច្រើន។ យោង​តាម​រដ្ឋបាល​សន្តិសុខ​ដឹក​ជញ្ជូនបង្ហាញ​ថា មនុស្ស​ជាង​៣.៥​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​សុក្រ និង​សៅរ៍ ​ជា​​ពេល​ឈប់​សម្រាក​​នៃ​ទិវា​ពលកម្ម​ បើ​ទោះ​ជាមជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក​បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​កុំ​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឈឺ​ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់​គឺ​ជា​សូចនាករយឹត​នៃ​ការ​រាលដាលកូវីដ​ ដូច្នេះ​ផល​ប៉ះ​ពាល់​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ជន​សប្តាហ៍​នេះនឹង​មិន​ច្បាស់​ភ្លាម​ៗ​ទេ ប៉ុន្តែ​ទី​ភ្នាក់​ងារ​កំពុង​ផ្តល់​ដំបូន្មាន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោកស្រី Rochelle Walensky នាយក CDC បាន​លើក​ឡើង​​កាល​ពី​សប្តាហ៍​មុន​ថា ៖«យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងពេញ​លេញ និង​ពាក់​ម៉ាស់​អាច​ធ្វើ​ដំណើរ​បាន»។

កាល​ពី​ចុង​សប្តាហ៍​នេះ​មាន​ករណី​ឆ្លង​ប្រចាំ​សប្តាហ៍​ចំនួន ១.១៤​លាន​នាក់ ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​មាន​ករណី​ឆ្លង​តែ ២៨៧២៣៥​នាក់​ប៉ុណ្ណោះ។ ទោះបី​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូច​ជា ហ្លរីដា​ជា​ដើម ក៏​រដ្ឋផ្សេង​ៗ​ទផត​ដូច​ជា Idaho បាន​កំពុង​ឃើញកើន​ឡើង​អ្នក​ជំងឺ។

ទីភ្នាក់​ងារ​សុខភាព​របស់ Idaho បាន​លើក​ឡើង​ថា «កង្វះ​​បុគ្គលិក និងគ្រែ​យ៉ាង​ខ្លាំង»​ ហើយ​បាន​ព្រមាន​ថា ពួក​គេ​ប្រហែល​ជា​មិន​ទទួល​បាន​ការ​ព្យាបាល​តាម​ការ​រំពឹងទុក​ដូច​សព្វ​មួយ​ដង​ទេ ប្រសិន​បើ​ពួក​គេ​ចូល​មន្ទីរ​ពេទ្យ។

រហូត​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក​​នៅ​តែ​ឈរ​លេខ​១​ក្នុង​លោក ជាមួយ​នឹង​​ករណី​ឆ្លង​កូវីដ-១៩​សរុប​ជាង​៤០​លាន​នាក់ និង​ករណី​ស្លាប់​ជាង​៦៥​ម៉ឺន​នាក់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម