Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកថា អ៊ីស្រាអែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូលអ៊ីរ៉ង់

បានផុស

នៅ

នៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្កសង្គ្រាមដោយការធ្វើឃាតលោក Mohsen Fakhrizadeh-Mahabadi។ គាត់ជាអ្នកវិទ្យាសាស្រ្តម្នាក់ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកជាបិតានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាមេរិកម្នាក់និងមន្ត្រីស៊ើបការណ៍សម្ងាត់២នាក់ទៀតបានបញ្ជាក់ប្រាប់កាសែត New York Times ថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។

លោក Fakhrizadeh-Mahabadi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយដែលពាក់ព័ន្ធនឹងការផ្ទុះមួយហើយបន្ទាប់មកមានការបាញ់កាំភ្លើងយន្តលើផ្លូវចន្លោះទីប្រជុំជន Absard និងទីក្រុងតេអេរ៉ង់។

អ្នកវិទ្យាសាស្រ្តកំពូលរបស់ប្រទេសអ៊ីរ៉ង់លោក​ Mohsen Fakhrizadeh-Mahabadi

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា គ្រាប់បែកដែលលាក់នៅក្នុងរថយន្តភីកអាប់មួយគ្រឿងបានផ្ទុះនៅពីមុខរថយន្ដរបស់គាត់មុនពេលខ្មាន់កាំភ្លើង៦នាក់បានចេញពីរថយន្ដមួយគ្រឿងហើយបើកការបាញ់ប្រហារ។

អ្នករងរបួសនៅក្នុងការវាយប្រហារនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតលោក Fakhrizadeh-Mahabadi បានទេ។

អ៊ីរ៉ង់បាននិយាយថា មានការចង្អុលបង្ហាញជាក់លាក់ដែលថាប្រទេសអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវក្នុងការធ្វើឃាតនេះហើយនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន។

មរណភាពរបស់លោក Fakhrizadeh-Mahabadi បានកើតឡើងពីរឆ្នាំបន្ទាប់ពីលោក Netanyahu បានព្រមានពិភពលោកឲ្យ “ចងចាំឈ្មោះនេះ” នៅក្នុងសន្និសីទសារព័ត៌មានអំពីសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu

ការសម្លាប់លោក Fakhrizadeh-Mahabadi បានធ្វើឲ្យអ៊ីរ៉ង់អាម៉ាស់មុខជាលើកទី២ក្នុងឆ្នាំនេះបន្ទាប់ពីលោក Qassem Soleimani ដែលជាឧត្តមសេនីយ៍ដ៏សំខាន់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តឥស្លាមត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីខែមករា៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម