Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ជោគជ័យជាមួយការចាក់វ៉ាក់សាំងដូសជំរុញ ដោយអត្រាឆ្លងកូវីដ ធ្លាក់ចុះយ៉ាងគំហុក

បានផុស

នៅ

ការឆ្លងកូវីដនៅអ៊ីស្រាអែល កំពុងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីប្រទេសនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទ្រង់ទ្រាយធំ ខណៈអត្រាបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់ ក៏កំពុងចាប់ផ្តើមធ្លាក់ចុះផងដែរ។

Figures compiled by the Oxford University-backed research team Our World in Data show Israel's average daily cases have been falling for the last four days, after peaking at just over 10,000 on September 3
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខដែលចងក្រងដោយក្រុមស្រាវជ្រាវ Our World in Data គាំទ្រដោយសាកលវិទ្យាល័យ Oxford បានបង្ហាញថា ករណីប្រចាំថ្ងៃជាមធ្យមរបស់អ៊ីស្រាអែល បានធ្លាក់ចុះក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ បន្ទាប់ពីឡើងដល់ជាង ១០,០០០ករណី កាលពីថ្ងៃទី៣ខែកញ្ញា បើទោះបីជាកុមារវិលត្រឡប់ទៅសាលារៀនវិញក៏ដោយ។

មនុស្សសរុប ៤,៦៣២នាក់ បានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃអាទិត្យ ពោលគឺធ្លាក់ចុះ២០ភាគរយ បើធៀបទៅនឹងសប្តាហ៍មុនដែលមាន ៥,៨០៩នាក់ហើយ អត្រាជាមធ្យម៧ថ្ងៃរបស់ប្រទេ​សនេះ បច្ចុប្បន្នគឺប្រហែល៧,៣០០ករណី ធ្លាក់ចុះពីជិត៨,០០០ករណី កាលពីសប្តាហ៍មុន។

Weekly hospital admissions for patients infected with the virus fell to 1,198 in the seven days ending September 5. This was down 17 per cent on the week ending July 29 (1,438) which was the peak of the country's summer wave

ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំសប្តាហ៍ ក៏បានធ្លាក់ចុះ១៧ភាគរយផងដែរ ក្នុងរយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី៥ខែកញ្ញា ខណៈការស្លាប់ជាមធ្យមនៅតែមានកម្រិតដូចគ្នាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ប៉ុន្តែបន្តធ្លាក់ចុះ។

អ៊ីស្រាអែល ត្រូវបានគេចាត់ទុកថាជាចំណុចផ្ទុះកូវីដរបស់ពិភពលោក ដោយមានអត្រាឆ្លងខ្ពស់បំផុតលើប្រទេសណាណាទាំងអស់ កាលពី៦ថ្ងៃមុន។

The number of people dying with the virus has dropped off after peaking on September 5, when there were an average of 31 fatalities per day. This dropped to 23 yesterday, the same average as the week before on August 31

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី ដល់មនុស្សគ្រប់រូបដែលមានអាយុលើសពី៦០ឆ្នាំនៅក្នុងខែកក្កដា ហើយបានពង្រីកដល់មនុស្សគ្រប់រូបដែលមានអាយុលើសពី១២ឆ្នាំនៅចុងខែសីហា ដែលរឿងនេះត្រូវអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលនិយាយថា​ ជំរុញឲ្យមានការធ្លាក់ចុះនាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មនុស្សជាង២.៦លាននាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានទទួលវ៉ាក់សាំងដូសទី៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សិស្សសាលានៅ ក្រុងបាងកក មានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទនេះនឹងទទួលការចាក់វ៉ាក់សាំង Pfizer ចុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម