Connect with us

ព័ត៌មានអន្ដរជាតិ

Delta​ វាយ​លុក​ខ្លាំង​ធ្វើ​ឲ្យ​កុមារ​អាមេរិក​ឆ្លង​ជាង​២០​ម៉ឺន​នាក់​គ្រាន់​តែ​សប្តាហ៍មុន

បានផុស

នៅ

ចាប់​តាំង​ពី​ឆ្នាំ​សិក្សា​ចុង​ក្រោយ​មក វីរុស​បំប្លែង​ខ្លួន Alpha ដែល​ឆ្លង​រាត​ត្បាត​ខ្លាំង​នៅ​ពេល​នោះ​ត្រូវ​បាន​ជំនួស​វិញ​ដោយវីរុស​បំប្លែង​ខ្លួន​​ឆ្លង​កាច​សាហាវ និង​លឿន​រហ័ស Delta ដែល​កំពុង​តែ​រាត​ត្បាត​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ ករណី​ឆ្លង​កុមារ​បាន​កើន​ឡើង​ដ៏​អាក្រក់​​​ដោយ​មាន​ចំនួន​​​ជាង ៧៥០ ០០០ ​នាក់​ ​ចន្លោះ​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ដល់​ថ្ងៃទី​២ ខែ​កញ្ញា។ នេះ​បើ​យោង​តាម​ស្ថាប័ន​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​កុមារ​អាមេរិក​ (AAP) បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ៖«កុមារ​ប្រហែល​ជា ២៥២ ០០០​ នាក់ ​បាន​ឆ្លង​កូវីដ​គ្រាន់​តែ​មួយ​​សប្តាហ៍​មុន ដែល​នេះ​ជា​ចំនួន​ឆ្លង​​ច្រើន​បំផុត​​​លើ​កុមារ​ក្នុង​មួយ​សប្តាហ៍​ចាប់​តាំង​ពី​កូវីដ-១៩​បាន​ចាប់​ផ្តើម​ឡើង»។

AAP បានបញ្ជាក់​ថា ឥឡូវ​នេះ ករណី​កូវីដឆ្លង​កុមារថ្មី​បាន​កើន​ឡើង​ដល់​២៦​%។

លោក​វេជ្ជបណ្ឌិត Jon McCullers ប្រធាន​មន្ទីរ​ពេទ្យ​កុមារ Le Bonheur បាន​និយាយ​ថា ករណី​ឆ្លងកុមារ​កាន់​តែ​ច្រើន​បាន​ជំរុញ​ឲ្យ​កុមារ​មាន​ជំងឺ​កូវីដ-១៩​ចូល​មន្ទីរ​ពេទ្យ​កាន់​តែ​ច្រើន។

លោក McCullers បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា ៖«យើង​បាន​ឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​​ចំពោះ​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​រយៈ​ពេល​៤​សប្តាហ៍​ចុង​ក្រោយ​នេះ ចំពេល​ដែល​កុមារ​នៅ​អាមេរិក​វិល​ចូល​រៀន​វិញ»។

«គួរ​ឲ្យ​ចាប់​អារម្មណ៍​​ខ្លាំង យើង​កំពុងឃើញ​ចំនួន​កុមារ​ចូល​មន្ទីរ​ពេទ្យច្រើន​ជាង​ប្រហែល​ជា​៣​ដង​កំឡុង​ពេល​ដូច​គ្នា​ បើ​ប្រៀប​ធៀប​នឹង​ករណី​ឆ្លងខ្ពស់​បំផុត​កំឡុង​​រដូវ​រងា»។ ប្រធាន​មន្ទីរ​ពេទ្យ​កុមារ Le Bonheur បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម