Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុហយាត្រារបស់ កូរ៉េខាងជើង លើកនេះ​ធ្វើឲ្យពិភពលោកកំពុងងឿងឆ្ងល់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានៅពាក់កណ្តាលអធ្រាត្រ ពោលឆ្លងចូលថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៣ នៃការបង្កើតប្រទេសរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមកាសែត ​​Rodong Sinmun បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានបង្ហាញខ្លួននៅលើវេទិកាមួយផងដែរនៃបរិវេណទីលានរបស់លោក គីម អ៊ីលស៊ុង ហើយបានគ្រវីដៃទៅកាន់ហ្វូងមនុស្ស ប៉ុន្តែលោកមិនបានថ្លែងសុន្ទរកថាអ្វីនោះទេ ។

កាសែត Rodong Sinmun បានរាយការណ៍ថា អំឡុងពេលក្បួនព្យុហយាត្រានោះ យន្តហោះបានហោះពីលើទីក្រុងព្យុងយ៉ាង ហើយទាហានឆ័ត្រយោងបានលោតចេញពីយន្តហោះនៅលើមេឃពេលយប់ ។

ចំណែកនៅតាមដងផ្លូវ ក្រុមតន្រ្តីបានដើរក្បួនដង្ហែរដែលរួមមាន កម្មករកម្មការិនី អង្គភាពស្រាវជ្រាវ និងក្រុមគ្រូពេទ្យស្លៀកឈុតការពារជំងឺឆ្លងទៅវិញ ។

អ្វីដែលជាការចាប់អារម្មណ៍នោះ រូបថតដំបូងពីក្បួនដង្ហែនៅថ្ងៃព្រហស្បតិ៍នេះ មិនបានបង្ហាញពីឃ្លាំងអាវុធមីស៊ីលរបស់កូរ៉េខាងជើងឡើយ ខណៈការអភិវឌ្ឍមីស៊ីលថ្មីៗរបស់ប្រទេសនេះ ត្រូវបានបង្ហាញជាញឹកញាប់នៅឯក្បួនដង្ហែរយោធានាពេលកន្លងមក ។

ទន្ទឹមនោះ គ្រឿងសព្វាវុធដែលបង្ហាញក្នុងរូបភាពពីទីលាននៅព្រឹកថ្ងៃព្រហស្បតិ៍នោះ គឺមើលទៅដូចជាស្ថិតក្នុងសមរភូមិតូចៗ ដោយបង្ហាញពីឡាន និងម៉ូតូកង់បីខ្នាតតូចអមដោយកងទ័ពជិះនៅលើនោះ ។

គួររំឭកថា ក្នុងអំឡុងពេលធ្វើព្យុហយាត្រាកាលពីខែមករា យោធាកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាមីស៊ីលផ្លោងថ្មីបាញ់ចេញពីនាវាមុជទឹក (SLBM) ខណៈកាលពីខែតុលាឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងធំបំផុតមួយរបស់ពិភពលោក នៅឯក្បួនព្យុហយាត្រាយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ កូរ៉េខាងជើង ទំនងជាចាប់ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម