Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតផ្សាយបាតុកម្ម ត្រូវក្រុមតាលីបង់ យកទៅធ្វើទារុណកម្ម ឡើងសុសសាច់ (វីដេអូ និងរូបភាពនៅខាងក្នុង)

បានផុស

នៅ

ក្រុមយុទ្ធជនតាលីបង់ បានបន្សល់ទុកស្នាមជាំ ដល់អ្នកកាសែតពីរនាក់ បន្ទាប់ពីឃាត់ខ្លួនពួកគេ ខណៈពេលពួកគេកំពុងផ្សាយអំពីការធ្វើបាតុកម្ម។

Harrowing images emerged of two journalists with angry welts and bruises after they were detained by Taliban fighters while covering protest
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅឯបាតុកម្មមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកញ្ញា ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងរដ្ឋធានី ជាកន្លែងដែលពួកគេត្រូវបានវាយទាត់ធាក់ និងវាយដោយដំបង​ ខ្សែភ្លើងនិងរំពាត់បន្ទាប់ពីរងការចោទប្រកាន់ថាបានរៀបចំការតវ៉ា។

Neamat Naqdi (left) winces in pain as his colleagues help him remove his shirt after he was severely beaten by Taliban fighters while covering protests on Wednesday

អ្នកថតរូប Nematullah Naqdi បានប្រាប់ AFP ថា “យុទ្ធជនតាលីបង់ម្នាក់ បានដាក់ជើងលើក្បាលខ្ញុំ ជាន់ឲ្យមុខខ្ញុំផ្អឹបទៅនឹងបេតុង។ ពួកគេទាត់ខ្ញុំចំក្បាល ខ្ញុំគិតថាពួកគេនឹងសម្លាប់ខ្ញុំ”។

Journalists Neamat Naqdi (left) and Taqi Daryabi (right) were detained and severely beaten by the Taliban while covering protests on Wednesday

លោក Naqdi និងមិត្តរួមការងាររបស់គាត់ឈ្មោះ Taqi Daryabi ដែលសុទ្ធតែជាអ្នកយកព័ត៌មានឲ្យកាសែត Etilaat Roz ត្រូវបានចាត់ឲ្យទៅផ្សាយអំពីការតវ៉ាតូចមួយ នៅមុខប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងកាប៊ុល ដែលស្ត្រីទាមទារសិទ្ធិការងារនិងការអប់រំ។

Journalist Neamat Naqdi was left with lash marks on his thighs after he was detained while covering protests in Kabul on Wednesday

លោក Naqdi និយាយថា គាត់ត្រូវបានអ្នកប្រយុទ្ធតាលីបង់ឃាត់ខ្លួនភ្លាមៗនៅពេលគាត់ចាប់ផ្តើមថតរូប។ “ពួកគេបានប្រាប់ខ្ញុំថា អ្នកមិនអាចថតវីដេអូបានទេ។ ពួកគេបានចាប់ខ្លួនអ្នក ដែលកំពុងថតនិងយកទូរស័ព្ទរបស់ពួកគេ”។

Taqi Daryabi was left with ugly welts and bruises on his lower back after spending hours in Taliban custody

ក្រុមតាលីបង់បានព្យាយាមចាប់យកកាមេរ៉ារបស់គាត់ ប៉ុន្តែគាត់បានប្រគល់វាទៅឲ្យអ្នកផ្សេងនៅក្នុងហ្វូងមនុស្ស។ ហើយយុទ្ធជនតាលីបង់បីនាក់ បានចាប់គាត់និងនាំគាត់ទៅប៉ុស្តិ៍ប៉ូលិសរួចក៏ចាប់ផ្តើម ធ្វើទារុណកម្ម។

Neamat Naqdi (left) and Taqi Daryabi (right) arrive back at their offices with facial wounds after being severally beaten by the Taliban who are seeking to crush a growing wave of protests

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រភពជិតស្និទ្ធមួយបញ្ជាក់ច្បាស់ៗថា មេដឹកនាំចលនាតស៊ូ អាហ្វហ្គានីស្ថាន មិនបានរត់ចោលប្រទេសនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម