ព័ត៌មានអន្ដរជាតិ
វិភាគលើតម្លៃព្យាបាលកូវីដនិងចាក់វ៉ាក់សាំងនៅអាមេរិកខ្ពស់ណាស់
អ្នកទទួលផលពីសេវាថែទាំសុខភាព (Medicare) ចូលព្យាបាលនៅមន្ទីរពេទ្យជាមួយនឹងការចំណាយតម្លៃកូវីដ-១៩លើកម្មវិធីធានារ៉ាប់រង់សុខភាពច្រើនជាងការចាក់វ៉ាក់សាំងពេញម្នាក់ៗប្រហែលជា១៥០ដងឯណោះ។ នេះបើតាមការវិភាគរបស់ CNN បានបង្ហាញ។
ក្នុងឯកសារចេញវិក្កយបត្របានផ្សាយដោយមជ្ឈមណ្ឌលអាមេរិកសម្រាប់សេវា Medicare និង Medicaid បង្ហាញថា វ៉ាក់សាំងបង្ការកូវីដ-១៩ត្រូវបានផ្តល់ឲ្យដោយតម្លៃប្រយោលដល់ពលរដ្ឋអាមេរិក ប៉ុន្តែសេវា Medicare ផ្តល់សំណងដល់អ្នកផ្តល់ការថែទាំសុខភាពដល់១៥០ដុល្លារអាមេរិកទៅអ្នកទទួលផលដែលបានចាក់វ៉ាក់សាំងពេញទាំងពីរដូសរវាងវ៉ាក់សាំង Pfizer/BioNtech និង Moderna។ នោះមានន័យថា ក្នុងមួយៗដូសតម្លៃ៤០ដុល្លារ និងតម្លៃ៣៥ដុល្លារទៀតសម្រាប់ការទៅចាក់ដល់ផ្ទះ ឬក្រុមកន្លែងរស់នៅ។

ទន្ទឹមជាមួយគ្នានេះ តម្លៃជាមធ្យមដើម្បីចូលព្យាបាលនៅមន្ទីរពេទ្យចំពោះអ្នកទទួលផល Medicare ម្នាក់ៗដែលឆ្លងកូវីដ-១៩ គឺ ២១៧៥២ដុល្លារអាមេរិកដែលជាមធ្យមស្នាក់នៅរយៈពេល៩.២ថ្ងៃ។ នេះបើយោងតាមការសិក្សាចេញផ្សាយកាលពីខែសីហានៅ Annals of Internal Medicine។ នោះគឺប្រហែលជា១៤៥ដងនៃតម្លៃចាក់វ៉ាក់សាំងចំពោះអ្នកទទួលផល Medicare ម្នាក់។
តម្លៃជាមធ្យមពាក់ព័ន្ធនឹងការចូលព្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យរឹតតែខ្ពស់ ប្រសិនបើអ្នកជំងឺម្នាក់ត្រូវការបំពងខ្យល់ ដែលនាំឲ្យតម្លៃជាមធ្យមគឺ៤៩៤៤១ដុល្លារអាមេរិកសម្រាប់រយៈពេលស្នាក់នៅ១៧.១ថ្ងៃ ឬច្រើនជាង៣០០ដងនៃថ្លៃចាក់វ៉ាក់សាំង។
តាមការវិភាគរបស់មូលនិធិគ្រួសារ Kaiser បានបង្ហាញថា ការចូលព្យាបាលកូវីដ-១៩នៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិកបានកើនឡើងជាថ្មី បន្ទាប់ពីវីរុសបំប្លែងខ្លួនឆ្លងកាច Delta រាតត្បាតខ្លាំងនារដូវក្តៅ។ ក្នុងខែមិថុនា និងកក្កដា មានអ្នកជំងឺកូវីដ-១៩ដែលអាចការពារបានចូលមន្ទីរពេទ្យជាង១០ម៉ឺននាក់ក្នុងចំណោមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
ការវិភាគនិយាយថា ដោយសន្មត់ពីតម្លៃម្នាក់ៗប្រហែលជា២០០០០ដុល្លារអាមេរិក ដូច្នេះតម្លៃព្យាបាលនៅមន្ទីរពេទ្យទាំងនោះនៅក្នុងប្រព័ន្ធសុខាភិបាលអាមេរិកជាង២ប៊ីលានដុល្លារអាមេរិក ដែលគូសបញ្ជាក់ពីការចាក់វ៉ាក់សាំងមានសារៈសំខាន់ប្រឆាំងនឹងកូវីដ។

ទិន្នន័យនីមួយៗពីសេវាសុខភាព និងមនុស្សអាមេរិកបង្ហាញថា មានអ្នកជំងឺកូវីដជិត១០២០០០នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស ក្នុងនោះជាង២៥៨០០នាក់ត្រូវការគ្រែ និងព្យាបាលកម្រិតខ្ពស់។
លោកវេជ្ជបណ្ឌិត Vivek Murthy អ្នកជំនាញវះកាត់ទូទៅអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ៖«យើងដឹងពីផ្លូវដើម្បីបញ្ចប់កូវីដនេះ។ នោះគឺការចាក់វ៉ាក់សាំង»។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) អាមេរិកបង្ហាញថា ពលរដ្ឋអាមេរិកប្រហែល៥៣%បានចាក់វ៉ាក់សាំងពេញលេញ ខណៈជិត២៧%នៃប្រជាជនមានសិទ្ធិចាក់វ៉ាក់សាំង រាប់ទាំងក្មេងអាយុ១២ឆ្នាំ និងច្រើនជាងនេះនៅមិនទាន់ចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ