Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ បណ្ដេញមនុស្សរាប់ពាន់នាក់ចេញពីខេត្តរបស់ចលនាតស៊ូ អាហ្វហ្គានីស្ថាន ដើម្បីបោសសម្អាតជនជាតិភាគតិចនៅទីនោះ (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាន (NRFA) លោក Ali Nazary បាននិយាយនៅថ្ងៃសុក្រនេះថា ចលនាឥស្លាមតាលីបង់បានបណ្តេញមនុស្សរាប់ពាន់នាក់ចេញពីខេត្តជ្រលងភ្នំ Panjshir ហើយកំពុងធ្វើការបោសសម្អាតជនជាតិភាគតិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nazary បានសរសេរនៅលើផេក Twitter របស់លោកដោយភ្ជាប់ជាមួយវីដេអូដែលត្រូវបានគេថតបានថា “តាលីបង់បានបណ្តេញមនុស្សរាប់ពាន់នាក់ចេញពីខេត្ត Panjshir ។ ពួកគេកំពុងធ្វើការបោសសម្អាតជនជាតិភាគតិច ហើយពិភពលោកនៅតែមើល និងមិនអើពើនឹងស្ថានភាពនេះ” ។

ក្រុមតាលីបង់បានដណ្តើមយកបន្ទាយតស៊ូចុងក្រោយនៅក្នុងខេត្ត Panjshir កាលពីថ្ងៃចន្ទ ខណៈកាលពីថ្ងៃអង្គារចលនារ៉ាឌីកាល់មួយនេះ បានបង្ហាញពីសមាសភាពរបស់រដ្ឋាភិបាលបណ្តោះអាសន្នមួយ  ដែលផ្ទុយពីការអំពាវនាវ និងការរំពឹងទុករបស់អន្តរជាតិ ពោលមិនរាប់បញ្ចូលអ្នកមិនមែនជាសមាជិកក្រុមតាលីបង់ និងស្ត្រីក្នុងតំណែងណាមួយឡើយ ។

ទន្ទឹមនោះ កាលពីថ្ងៃពុធរដ្ឋាភិបាលតាលីបង់ថ្មីក៏បានប្រកាសហាមឃាត់រាល់ការតវ៉ា រាល់ពាក្យស្លោក និងការធ្វើបាតុកម្មនៅក្នុងប្រទេស ដោយមិនមានការយល់ព្រមជាផ្លូវការពីអាជ្ញាធរឡើយ ខណៈ​ចលនានេះបានបន្ថែមថា ភាពចលាចលស៊ីវិលនៅអាហ្វហ្គានីស្ថានត្រូវបានផ្តល់ហិរញ្ញប្បទានពីបរទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ ហាមស្រីៗលេងកីឡា ព្រោះខ្លាចគេឃើញមុខនិងដងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម