Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​បញ្ឈប់​អនុ​រដ្ឋ​មន្ត្រី​២​រូប​ពាក់​ព័ន្ធ​នឹងគម្រោង​ទម្លាក់​លោក

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់​អ៊ូចា បាន​បណ្តេញចេញញ​អនុរដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​លោក Thamanat Prompow និង​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោកស្រី Narumon Pinyosinwat ដែល​បុគ្គល​សំខាន់​ទាំង​ពីរ​​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ជា​មួយ​គ្នា​តាម​អ្វី​ដែល​ត្រូវ​បាន​ជឿ​​ជាប់​ពាក់​ព័ន្ធ​ផែន​ការ​ដែល​គ្រោង​ទម្លាក់​នាយករដ្ឋមន្ត្រីកាល​ពី​សប្តាហ៍​មុន។

លោក Thamanat Prompow ជា​អគ្គលេខាធិការបក្ស Palang Pracharath  (PPRP) ខណៈ​លោក​ស្រី​ Narumon Pinyosinwat ជា​អតីត​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ និង​ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កាល​ពី​ខែ​សីហា ឆ្នាំ​មុន។​

លោក Thamanat Prompow
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បណ្តេញ​ចេញ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំឲ្យ​មាន​ការ​ប្រែ​ប្រួល​បន្ថែម​ទៀត​សម្រាប់​កៅអី​​រដ្ឋ​មន្ត្រី​ក្នុង​ជួរ​គណៈ​រដ្ឋ​មន្ត្រី និង​នៅបក្ស PPRP។

ការ​បញ្ជា​ដក​តំណែង​លោក Thamanat និង​លោក​ស្រី Narumon ដែល​គាំទ្រ​ដោយ​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ប្រកាស​នៅ Royal Gazette កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ចំណាត់​ការ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​មាន​​ផែន​ការ​​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ថា​មាន​គម្រោង​ទម្លាក់​លោក ប្រាយុទ្ធ ចេញ​ពីតំណែង​តាម​​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​មួយ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​​មាន​ការ​​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​​កាល​ពី​សប្តាហ៍​មុន។​

សេចក្តី​ប្រកាស​បាន​លើក​ឡើង​ថា ៖«លោក​នាយក​រដ្ឋ​មន្ត្រី​បានក្រាប​បន្ទូល​ទៅ​ព្រះ​មហា​ក្សត្រ​ដែល​មាន​រដ្ឋ​មន្ត្រី​ខ្លះ​ត្រូវ​ដក​ចេញ​ពី​គណៈ​រដ្ឋ​មន្ត្រី​សម្រាប់​​ភាព​ត្រឹម​ត្រូវ និង​ផល​ប្រយោជន៍​រដ្ឋបាល»។

សេចក្តី​ប្រកាស​បាន​ចេញ​មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​លិខិត​លាឈប់​​មួយ​ចុះ​ហត្ថលេខាដោយ​លោក Thamanat បាន​លេច​ចេញ​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ទោះ​យ៉ាង​ណានៅ​ក្នុង​លិខិត​លា​ឈប់​នោះមិន​បញ្ជាក់​ពី​មូល​ហេតុ​ឡើយ។

លោកស្រី Narumon Pinyosinwat

លោក Thamanat ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទចូល​រូម​យុទ្ធនាការណ៍​បណ្តេញ​នាយក​រដ្ឋ​មន្ត្រី ដែល​ត្រូវ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹងសមាជិក​គណបក្ស​កាន់អំណាច PPRP ចំនួន​​​ចូល​ដៃ​​ជា​មួយ​អ្នក​នយោបាយ​ផ្សេង និង​បក្ស​ប្រឆាំង​ដែល​មាន​បក្សធំ Pheu Thai ជាដើម។

បន្ទាប់​ពី​ដក​ដំណែង​ខាង​លោក គណបក្ស PPRP ក៏​ទំនង​ជា​តែង​តាំង​អនុរដ្ឋ​មន្ត្រី​ក្រសួងហិរញ្ញវត្ថុ​លោក Santi Promphat ជំនួស​លោក Thamanat ជា​អគ្គលេខាធិការ​បក្ស។ នេះ​បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម