Connect with us

ព័ត៌មានអន្ដរជាតិ

ខាននិយាយគ្នា៧ខែ ជួបគ្នាលើកនេះ ចូ បៃដិន និងស៊ី ជីនពីង លើកឡើងបញ្ហាអ្វីខ្លះ?

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយទូរស័ព្ទជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាលើកទី២ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងហើយវាជាលើកទី២ ក្នុងរយៈពេល៧ខែចាប់តាំងពីជួបគ្នាលើកមុន។

រឿងនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងផ្តួចផ្តើមដោយសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពនិងលួងលោមទីក្រុងប៉េកាំង ឲ្យមកចូលរួមជាមួយខ្លួនចំពេលការប្រកួតប្រជែងកាន់តែស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក បានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាដោយសារការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហានានារួមមានពាណិជ្ជកម្ម បច្ចេកវិទ្យានិងសិទ្ធិមនុស្សជាដើម។ នោះបានធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង ធ្លាក់ចុះដុនដាប។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបៃដិននិងលោកស៊ី មានកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ អ្នកទាំងពីរបានពិភាក្សាអំពីតំបន់ដែលផលប្រយោជន៍រួមគ្នា និងតំបន់ដែលផលប្រយោជន៍ខុសគ្នា។ អ្នកទាំងពីរក៏បានយល់ព្រមចូលរួមលើបញ្ហានានាដោយបើកចំហនិងដោយត្រង់ផងដែរ។

រដ្ឋបាលលោកបៃដិននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ការប្រកួតប្រជែងជាមួយចិន ប៉ុន្តែចង់សហការក្នុងវិស័យដែលមានផលប្រយោជន៍រួមដូចជាការប្រែប្រួលអាកាសធាតុជាដើម។ ចំណែកមន្រ្តីចិននិយាយថា វាមិនសមហេតុផលទេដែលត្រូវរំពឹងថា សហរដ្ឋអាមេរិក នឹងមានកិច្ចសហប្រតិបត្តិការខណៈខ្លួនកំពុងចាត់វិធានការដែលទីក្រុងប៉េកាំងមើលឃើញថាកំពុងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។

មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរ ដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ ប្រទេសកំពុងអភិវឌ្ឍមានសង្ឃឹមហើយ ក្រោយ ចិន ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ ១០០ លានដូសបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម