Connect with us

ព័ត៌មានអន្ដរជាតិ

ប្លែក! សន្តិសុខម្នាក់ ធ្វើម៉ាសពីត្រឡោកដូង មានស៊កកញ្ចែ ស្រួលពេលធ្វើការ តែលទ្ធផលហួសស្មាន

បានផុស

នៅ

ស្របពេលដែលម៉ាស បានក្លាយទៅជាអាវុធថ្មីរបស់ប្រជាជននៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះ មានមនុស្សជាច្រើនបានខិតខំកែច្នៃម៉ាស តាមរបៀបផ្សេងៗគ្នា។

ការច្នៃប្រឌិតថ្មីបំផុតនេះ គឺជាម៉ាសដែលធ្វើឡើងពីត្រឡោកដូង។ ផលិតដោយសន្តិសុខយាមឡានម៉ូតូនៅប្រទេសឥណ្ឌូណេស៊ី វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណិត រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែអាជ្ញាធរ ហាក់មិនសប្បាយចិត្តចំពោះរឿងនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nengah Budiasa អាយុ៤៤ឆ្នាំមកពីទីក្រុង Denpasar នៅកោះបាលី បានក្លាយជាបុគ្គលល្បីក្នុងទីក្រុង នៅពេលគាត់បង្ហាញស្នាដៃធ្វើម៉ាស ដោយកែច្នៃពីត្រឡោកដូង។

បំពាក់ដោយកញ្ចែដែលជាឧបករណ៍សំខាន់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់គាត់, លោក Budiasa បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ប៉ូលិសក្នុងតំបន់ក៏បានដឹងរឿងនេះ ហើយបានដាក់ទណ្ឌកម្មគាត់ ចំពោះការមិនបំពេញតាមស្តង់ដារសុវត្ថិភាពប្រឆាំងនឹងមេរោគឆ្លងនៅក្នុងទីក្រុង។

បើទោះបីជាលោក Budiasa មិនត្រូវបានផាកពិន័យក៏ដោយ ប៉ុន្តែគាត់ត្រូវបានប៉ូលិសដាក់ទណ្ឌកម្ម ឲ្យអាវ៉ុងនៅនឹងកន្លែង។

ប៉ូលិសនិយាយថា “គាត់មិនមានចេតនារំលោភច្បាប់ទេ ប៉ុន្តែម៉ាសដែលគាត់កំពុងប្រើ គឺមិនត្រឹមត្រូវ ព្រោះវាមិនមែនជាអ្វីដែលរដ្ឋាភិបាលណែនាំឡើយ។ ដូច្នេះយើងបានជួយគាត់ ដោយផ្តល់ឲ្យគាត់នូវម៉ាសត្រឹមត្រូវ។

លោក Budiasa បានពន្យល់ពីមូលហេតុដែលគាត់ជ្រើសរើសយកត្រឡោកដូងធ្វើជាឧបករណ៍ការពាររបស់គាត់។ គាត់គ្រាន់តែកែច្នៃត្រឡោកដូងដើម្បីអាចផ្លុំកញ្ចែបាននៅកន្លែងធ្វើការ ដោយមិនចាំបាច់ដកម៉ាសចេញគ្រប់ពេល។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានណែនាំឲ្យប្រើម៉ាសវះកាត់ ក៏ដូចជាម៉ាស N95 និង KN95 ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Indian Express

ចុចអាន៖ ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥២ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម