Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំងកូវីដ ៨០ លាននាក់

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកចំនួន ៨០ លាននាក់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបានសួរពួកគេថា តើនៅចាំអីទៀត?

លោកបាននិយាយក្នុងសុន្ទរកថានៅសេតវិមានថា “នេះមិនមែននិយាយអំពីសេរីភាពឬជម្រើសផ្ទាល់ខ្លួនទេ។ វានិយាយអំពីការការពារខ្លួនអ្នកនិងអ្នកនៅជុំវិញអ្នក មនុស្សដែលអ្នកធ្វើការជាមួយ មនុស្សដែលអ្នកយកចិត្តទុកដាក់ មនុស្សដែលអ្នកស្រលាញ់។ ការងាររបស់ខ្ញុំក្នុងនាមជាប្រធានាធិបតី គឺត្រូវការពារជនជាតិអាមេរិកទាំងអស់”។

យើងបានអត់ធ្មត់ប៉ុន្តែការអត់ធ្មត់របស់យើងគឺលែងមានហើយ។ ហើយការបដិសេធរបស់អ្នកបានធ្វើឲ្យយើងទាំងអស់គ្នាខាតបង់។ ដូច្នេះសូមធ្វើរឿងត្រឹមត្រូវ។

សុន្ទរកថារបស់លោក បៃដិន គឺជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ពីសុន្ទរកថាមុនៗស្តីពីជំងឺរាតត្បាត។ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ ជាមួយអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយបង្ហាញពីការលែងអត់ធ្មត់ ជាមួយនឹងការសម្រេចចិត្តរបស់ពួកគេដែលមិនទៅចាក់ថ្នាំបង្ការ។

លោក បៃដិន បានចោទប្រកាន់អ្នកមិនចាក់វ៉ាក់សាំងថា ធ្វើឲ្យមន្ទីរពេទ្យណែនតាន់តាប់និងរំខានដល់បន្ទប់សង្គ្រោះបន្ទាន់ ដោយមិនទុកកន្លែងសម្រាប់អ្នកដែលគាំងបេះដូងឬអ្នកជំងឺមហារីក។

ស្របពេលជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ផងដែរ ពីអាណត្តិរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់ដែលនឹងតម្រូវឲ្យមានការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាមេរិកដែលមានការងារធ្វើ ពីរភាគបី។ និយោជិកសហព័ន្ធដែលបដិសេធ អាចត្រូវបានបណ្តេញចេញ ហើយក្រុមហ៊ុនដែលមិនគោរពតាម នឹងប្រឈមការផាកពិន័យជាទឹកប្រាក់រាប់ពាន់ដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋរួមទាំងអភិបាលនានា បានហៅបទបញ្ជានេះថាជាការបង្ខិតបង្ខំនិងមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនៅតុលាការនិងតាមច្បាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខាននិយាយគ្នា៧ខែ ជួបគ្នាលើកនេះ ចូ បៃដិន និងស៊ី ជីនពីង លើកឡើងបញ្ហាអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម