Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាតស៊ូ អាហ្វហ្គានីស្ថាន បញ្ជាក់ច្បាស់ថា ការប្រយុទ្ធជាមួយ តាលីបង់ មិនទាន់ចប់ទេ

បានផុស

នៅ

អ្នកនាំពាក្យរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាន (NRF) បាននិយាយកាលពីថ្ងៃសុក្រថា ការប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់មិនទាន់ចប់ទេ ហើយការតស៊ូនឹងបន្តកើតឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកក្រុមតាលីបង់អះអាងថាដណ្តើមបានខេត្ត Panjshir ទាំងស្រុងហើយ ហើយថា ពួកគេកំពុងចរចាជាមួយកម្លាំងតស៊ូមួយចំនួនដែលបានភៀសខ្លួនទៅជ្រលងភ្នំ ។

ការអះអាងនេះកើតឡើង ចំពេលដែលចលនាឥស្លាមតាលីបង់បានបណ្តេញមនុស្សរាប់ពាន់នាក់ចេញពីខេត្តជ្រលងភ្នំ Panjshir ហើយកំពុងធ្វើការបោសសម្អាតជនជាតិភាគតិច ។

វាក៏កើតឡើង ស្របពេលដែលមេដឹកនាំចលនាតស៊ូលោក Ahmad Massoud និងអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh មិនបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយកម្លាំងតស៊ូរបស់ពួកគេនៅតែប្រយុទ្ធជាមួយតាលីបង់ដដែល ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែមុន ហើយក្រុមនេះបាននិយាយថា ពួកគេបានដណ្តើមបានជ្រលងភ្នំ Panjshir ដែលជាខេត្តមួយមិនធ្លាប់ធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចិន ចំអក អាមេរិក ដោយបង្ហោះវីដេអូ ក្រុមតាលីបង់ យកយន្តហោះចងទោង ជិះលេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម