Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ពីខែក្រោយ អ្នកចាក់វ៉ាក់សាំងពេញដូសទៅលេងក្រុងបាងកក ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

បានផុស

នៅ

មន្ត្រីបាននិយាយថា ថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញនាខែ តុលា ខណៈប្រទេសខ្លួន ព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់​ដោយកូវីដ ។ បើ​ទោះបី​ជារលកទី ៣ នៃការផ្ទុះ​ឆ្លងខ្លាំង​ពី​វីរុសបំប្លែងខ្លួន Delta កំពុង​រាតត្បាត​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​និយាយ​ថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ ​អ្នក​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ នឹង​អាច​ទៅ​លេង​ទីក្រុង​បាងកក​និង​ខេត្ត​ចំនួន ៤ ផ្សេងទៀត​ ដោយ​មិន​ចាំបាច់​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ២ សប្ដាហ៍​ទៀត​ឡើយ។

ខេត្តទាំង ៤ ដែល​អាច​ទៅ​លេង​បាន​រួមមាន រួម​មាន​ខេត្ត Chiang Mai, Chon Buri, Phetchaburi និង​ខេត្ត Prachuap Khiri Khan ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​តាម​គំរូប្រអប់​ខ្សាច់​ ឬ Sandbox ដូច​នៅ​កោះ​ភូកេត​ដែរ។

ដោយឡែក​ អ្នក​ទេសចរ​អន្តរជាតិ​ជាង ២៩,០០០ នាក់​ ដែល​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ បាន​នាំ​គ្នា​សម្រុក​ទៅលេង​ឆ្នេរ​សមុទ្រ​ភូកេត​ក្រោម​គម្រោង Sandbox ចាប់​តាំង​ពី​ខែ​ កក្កដា ដោយ​បង្កើត​ប្រាក់​ចំណូល​ជិត ៥០ លាន​ដុល្លារ។

គម្រោង​នេះ​ ធ្វើឲ្យថៃ​ចាប់ផ្ដើម​ដាក់គោលដៅចំនួន ២១ បន្ថែម​ទៀត​នៅខែ តុលា នឹង​ទៅ​ក្នុង​បញ្ជី​រួមមាន​ខេត្តឈៀងរ៉ៃ សុខោទ័យ និងកន្លែងលំហែកាយដ៏ពេញនិយមនៅ​រ៉ាយុងជាដើម។

ប៉ុន្តែ​រលក​កូវីដ -១៩ ទីបី​និង​សាហាវ​បំផុត​របស់​ថៃ​ ​មិនទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ ហើយ​ទី​ភ្នាក់ងារ​ទេសចរណ៍​បាន​ព្រមាន​ថា ​ផែនការ​អាច​នឹង​មានការ​ផ្លាស់ប្ដូរ​ខ្លះៗ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖cgtn

ចុចអាន៖Baiya វ៉ាក់សាំងកូវីដទី៤ ដែលផលិតនៅថៃ ចាប់ផ្ដើមសាកល្បងលើមនុស្សលើកទី ១ នៅខែនេះ

ចុចអាន៖សិស្សសាលានៅ ក្រុងបាងកក មានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទនេះនឹងទទួលការចាក់វ៉ាក់សាំង Pfizer ចុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២៧ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៣១ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម