Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថា​ អ្នក​អត់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ប្រៀប​ដូចបើក​បរ​ស្រវឹង​ស្រា

បានផុស

នៅ

​ខណៈ​ពេល​សហរដ្ឋ​អាមេរិកជា​មធ្យម​មាន​មនុស្ស​​ស្លាប់​ដោយ​កូវីដ-១៩​ជាង​១​០០០​នាក់ជា​​រៀង​រាល់ថ្ងៃ អ្នក​អត់​ចាក់​វ៉ាក់សាំង​​​ប្រៀប​ដូច​ជា​កំពុង​បើក​បរក្នុង​ពេល​ស្រវឹង​ស្រា។ នេះ​បើ​តាម​អ្នក​ជំនាញ​​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

អ្នក​វិភាគ​វេជ្ជសាស្ត្រ អ្នក​ស្រី​វេជ្ជបណ្ឌិត Leana Wen បាន​និយាយ​ថា ៖«យើង​ត្រូវ​ការ​ចាប់​ផ្តើម​និយាយ​អំពី​ជម្រើសអំពី​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ប្រៀប​ដូច​ជាចេញ​ទៅ​ក្រៅ ហើយ​បើក​បរ​ទាំង​ពេល​ខ្លួន​ស្រវឹង​ស្រា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​អ្នក​ស្រី Wen បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋបាល​ប្រធានាធិបតី​​អាមេរិក ចូ បៃដិន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​អំពី​ផែន​ការបង្គាប់​វ៉ាក់សាំង​ដែលបាន​ដាក់​ទៅ​ក្រសួង​ការងារ​ផ្ទាល់​ដោយ​ទាម​ទារ​ឲ្យ​​គ្រប់​អាជីវកម្ម​ទាំង​អស់​ដែល​មាន​បុគ្គលិក១០០​នាក់ ឬ​ច្រើន​ជាង​នេះ​ត្រូវ​តែ​ធានា​ថា បុគ្គលិក​របស់​ពួក​គេ​ចាក់​វ៉ាក់សាំង​ទាំង​អស់ ឬ​បើ​ពុំ​នោះ​ទេ​ត្រូវ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍។

លោក​ប្រធានាធិបតី ចូ បៃដិន ក៏​បាន​ចុះ​ហត្ថលេខាលើ​បទ​បញ្ជា​ប្រតិបត្តិ​​ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំងការពារ​កូវីដ-១៩ ឬ​បើ​គ្មាន​ជម្រើស​ទេ​​គឺ​ត្រូវ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍​ឲ្យ​ទៀង​ទាត់។

ហើយ​នៅ​ពេលមន្ត្រី​គណបក្ស​សាធារណៈ​មួយ​ចំនួន​បាន​រិះ​គន់​ចាស់​ដៃ​ចំពោះ​វិធាន​ការ​របស់​លោក បៃដិន អ្នក​ជំនាញ​សុខភាព​បាន​និយាយ​ថា លោក​ប្រធានាធិបតីគួរ​តែ​អនុវត្ត​វិធាន​ការ​រឹត​បន្តឹង​ដើម្បី​ទប់​ស្កាត់​ដែល​កូវីដ-១៩​ថ្មី​ៗ​កំពុង​ងើប​ឡើងខ្លាំង។

អ្នក​ស្រី​វេជ្ជបណ្ឌិត Wen បាន​លើក​ឡើង​ថា ៖«តាម​ទស្សនៈ​សុខភាព​សាធារណៈ​ វា​មិន​ឈាន​ដល់​ចំណុចកំពូល​ទាល់​តែ​សោះ។ ហើយ​តាម​ការ​ពិត ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​ចេញ​មក​បាន​លឿន ហើយ​បាន​ទៅកាន់​តែ​ឆ្ងាយ​ជាង​នេះ។ យើង​កំពុង​ស្ថិត​នៅ​ពាក់​កណ្តាល​នៃ​វិបត្តិ​សុខភាព​សាធារណៈដ៏​ធំ​ផុត​នៃពេល​វេលា​ជីវិត​របស់​យើង។ យើង​មាន​ពលរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​ដែល​កំពុង​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​នាម​ជា​សង្គម​មួយ យើង​បាន​បង្កើត​ច្បាប់​ដែល​ការពារ​សុខភាព​ និងសុខុមាល​ភាព​របស់​ប្រជា​ជន​គ្រប់​ពេល​វេលា»។

យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​(CDC)អាមេរិកបាន​បង្ហាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជា​មធ្យម​មនុស្ស​១១១០​នាក់​បាន​ស្លាប់ដោយ​កូវីដ-១៩នៅ​សហរដ្ឋ​អាមេរិក​ជា​រៀង​រាល់​ថ្ងៃក្នុង​មួយ​​សប្តាហ៍​ចុង​ក្រោយ​នេះ។ អត្រា​នៃ​ការ​ស្លាប់​ចាប់​តាំង​ពី​ចុង​ខែ​សីហា​មក​គឺ​ខ្ពស់​បំផុត​បើ​គិត​ចាប់​ពី​ដើម​ខែ​មីនា។

អ្នក​វិភាគ​វេជ្ជសាស្ត្រលោក Jonathan បាន​និយាយ​ថា ៖«ប្រសិន​បើ​អ្នក​ក្លាយ​ជា​ការ​គំរាម​កំហែង​ជា​ប្រចាំ​​ដល់​សុខភាព​សាធារណៈ​ដោយ​ការ​បដិសេធ​ចាក់​វ៉ាក់សាំង ដូច្នេះ​ទង្វើ​របស់​អ្នក​មាន​ផល​វិបាក​ហើយ ហើយ​ផល​វិបាក​ប្រហែល​ជា​មិន​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ងារ​បាន​ថែម​ទៀត»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម