Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ចាប់​ផ្តើម​ធ្វើ​តេស្ត​រក​ជំងឺ​មហា​រីក​ធំ​បំផុត​ក្នុង​លោកដែល​អាច​រក​ឃើញ​ជាង​៥០​ប្រភេទ

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ​នេះ អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​១៤០០០០​នាក់​នៅ​ក្នុង​តំបន់​៨​នៃ​​ប្រទេស​អង់គ្លេស​នឹង​ត្រូវ​​ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​ដំណាក់​កាល​ដំបូង​ (Galleri) ដែល​អាចរក​ឃើញ​មហារីក​ជាង​៥០ ប្រភេទ​ដែល​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​ពិនិត្យ​​សព្វ​ថ្ងៃ​នេះ។

ការ​ធ្វើ​តេស្ត​ដ៏​ធំ​បំផុត​នេះ​អាច​រក​ឃើញ​ជំងឺ​មហា​រីក​ដែល​មិន​ត្រូវ​បាន​គេ​ពិនិត្យ​មើល​ជា​ប្រចាំ​ ហើយ​វា​អាច​រក​ឃើញ​ថា ជំងឺ​នេះ​មក​ពី​​​ណា​នៅ​ក្នុង​ខ្លួន​ដែល​មាន​ភាព​ត្រឹម​ត្រូវ​កម្រិត​ខ្ពស់។​

លោក​ស្រី Amanda Pritchard នាយក​សេវាសុខភាព​ជាតិ​អង់គ្លេស​បាន​និយាយ​ថា ៖«ការ​ធ្វើ​តេស្ត​​ឈាម​នេះ​លឿន​រហ័ស និង​ងាយ​ស្រួល​​ដែល​អាចជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​នៃ​​​បដិវត្តន៍​​​ក្នុង​ការ​ស្វែង​រក​ជំងឺ​មហា​រីក និង​ព្យាបាល​នៅ​អង់គ្លេស ក៏​ដូច​ជា​ទូទាំង​ពិភព​លោក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ការ​ស្វែង​រក​ជំងឺ​មហា​រីក​មុន​ពេល​មាន​សញ្ញា​កើត​ឡើង យើង​មាន​ឱកាសព្យាបាល​បាន​ល្អ​បំផុត​ ហើយ​យើង​អាច​ជួយ​ឲ្យ​មនុស្ស​​មាន​​​ឱកាសដ៏​ល្អ​បំផុត​ដើម្បី​រស់រាន​មាន​ជីវិត»។

សេវាសុខភាព​ជាតិ​ (NHS) នឹង​អញ្ជើញមនុស្ស​មក​ពី​គ្រប់​ទី​កន្លែង​ និង​ជន​ជាតិ​ផ្សេង​ៗ​គ្នា​ដែល​មាន​អាយុ​ចន្លោះ​៥០​ទៅ​៧០​ឆ្នាំ​ដើម្បី​ធ្វើ​តេស្ត។ ពួក​គាត់​មិន​មាន​រោគ​សញ្ញា​មហា​រីក​ណា​មួយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ។

សំណាក​ឈាម​នឹង​ត្រូវ​ធ្វើ​តេស្ត​ដោយ​គ្លិនិក​តេស្ត​ចលតពេញ​មួយ​សប្តាហ៍​ ក្នុងរយៈ​ពេល​១២​ខែ និង​រយៈ​ពេល​២​ឆ្នាំ។

ការ​ធ្វើ​តេស្ត​​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​គីមី​នៅ​ក្នុង​បំណែក​នៃ​កូដ​ហ្សេន​ដែល​លេច​ចេញ​ពីដុំ​ពក​សាច់​ចូល​ទៅ​ក្នុង​ឈាម ដែល​ជា​អ្វី​​ម្យ៉ាង​​​ដែល​​មហា​រីកខ្លះ​កើត​មាន​​​យូរ​មក​ហើយ​មុន​ពេល​ចេញ​រោគ​សញ្ញា។

លោក​ស្រី Pritchard មាន​ប្រសាសន៍​ថា ការ​ធ្វើ​តេស្ត​អាច​ជា​ផ្នែក​មួយ​សំខាន់​ដ៏​ធំ​របស់​សេវាសុខភាព​ជាតិ​ (NHS)​ ដែល​​មាន​មហិច្ឆតា​ស្វែង​រក​ឲ្យ​ឃើញ​៧៥​%​នៃ​ជំងឺ​មហា​រីក​ក្នុង​ដំណាក់​កាល​ដំបូង​​ដែល​ជា​​ពេល​ងាយ​ស្រួល​ព្យាបាល។

វា​មាន​ប្រសិទ្ធភាព​ជា​ពិសេស​ការ​ស្វែង​រក​មហារីក​ដែល​ពិបាក​ស្វែង​រកនៅ​ដំណាក់​កាល​ដំបូង​ដូច​ជា មហារីក​​ក្បាល ក ពោះ​វៀន សួត លំពែង និង​មហា​រីក​បំពង​ក។

ប៉ុន្តែ​វាមិន​អាច​រក​ឃើញ​មហា​រីក​គ្រប់​ប្រភេទ​ទាំង​អស់​ទេ ហើយ​ក៏​មិន​ជំនួស​កម្មវិធី​ស្វែង​រក​មហា​រីក​សុដន់ មហារីក​មាត់​ស្បូន និងពោះ​វៀនរបស់ NHS ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម