Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អើលពេញអាកាសយានដ្ឋានក្រុងប៉េកាំង បន្ទាប់ពីរងការគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះ

បានផុស

នៅ

ការគំរាមបំផ្ទុះគ្រាប់បែក បានបង្កឲ្យមានការជម្លៀសអ្នកដំណើរប្រមាណ៣០នាក់ ចេញពីយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ដែលធ្វើដំណើរពីទីក្រុងហុងកុង ហើយទើបតែចុះចតនៅទីក្រុងប៉េកាំង។

ការជម្លៀសនេះបានកើតឡើង បន្ទាប់ពីជើងហោះហើរ CX390 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងនៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដោយអ្នកដំណើរនិងសមាជិកអាកាសយានិកបានរត់គេច ចេញតាមរយៈច្រកគ្រាអាសន្ន។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “អ្នកដំណើរមួយចំនួនតូច បានរងរបួសតិចតួចអំឡុងពេលប្រតិបត្តិការ។ ក្រុមហ៊ុនបានផ្តល់ការថែទាំសុខភាពជូនអ្នកដំណើរ ហើយគ្មាននរណាម្នាក់នៅលើយន្តហោះធុន Airbus 330 តម្រូវឲ្យចូលមន្ទីរពេទ្យទេ”។

ប្រភពដែលដឹងអំពីហេតុការណ៍នេះបាននិយាយថា មានអ្នកដំណើរប្រហែល ៣០ នាក់នៅលើយន្តហោះនោះហើយការជម្លៀសបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរទទួលបានសារទាក់ទងនឹងការគំរាមកំហែងសន្តិសុខ។

ក្រុមហ៊ុនអាកាសចរណ៍ នឹងបន្តសហការជាមួយអាជ្ញាធរលើការស៊ើបអង្កេតនេះ។

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសក្រុងហុងកុងនិយាយថា ពួកគេបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១០ និង ៤០ នាទីព្រឹកថ្ងៃសៅរ៍ ដោយអះអាងថា គ្រាប់បែកមួយគ្រាប់ ត្រូវបានគេបង្កៃនៅលើជើងហោះហើរដែលឆ្ពោះដំណើរទៅចិនដីគោក។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងបាននិយាយថា ខ្លួនបានចាត់ថ្នាក់ហេតុការណ៍នេះថាជាករណីបោកបញ្ឆោត។ ក្រុមស៊ើបអង្កេតព្រលានយន្តហោះកំពុងតាមដានហើយ មិនមានការចាប់ខ្លួនទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ មិនខ្លាចទេ! តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតស្របពេលមានភាពតានតឹងជាមួយចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម