Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់​សាំងពេញ​កម្រ​ស្លាប់​ដោយ​កូវីដ​ណាស់

បានផុស

នៅ

អ្នកចាក់​វ៉ាក់សាំង​ពេញមាន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​កូវីដ-១៩​តិ​ច​ណាស់​​គឺ​តិច​ជាង​អ្នក​ចាក់​មួយ​ដូស ឬ​អ្នក​មិន​ទាន់​ចាក់​ឆ្ងាយ​ណាស់។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (ONS)អង់គ្លេសបាន​បង្ហាញ។

ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​កូវីដជាង​៥១០០០​នាក់​នៅ​ប្រទេស​អង់គ្លេស​ចន្លោះ​ខែ​មករា​ និង​ខែ​កក្កដា ឆ្នាំ​២០២១ មាន​តែ​២៥៦​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់ បន្ទាប់​ពី​បាន​ចាក់​ទាំង​ពីរ​ដូស។ ពួក​គាត់​ជា​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ពី​ជំងឺ​កូវីដ-១៩​ថែម​ទៀត​ផង។

ការិយាល័យ​ស្ថិតិ​ជាតិបាន​និយាយ​ថា ទិន្នន័យ​បាន​បង្ហាញ​ពី​កម្រិត​ការពារ​ខ្ពស់របស់​​វ៉ាក់សាំង​ប្រឆាំង​មិន​ឲ្យ​ឈឺ​ធ្ងន់ និង​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ស្លាប់​ខ្លះ​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​ហើយតែង​តែ​ត្រូវ​បានគេ​គិត​ថា ដោយ​សារ​តែ​វ៉ាក់សាំង​មិន​ទាន់​មាន​ប្រសិទ្ធភាព​១០០​% ប៉ុន្តែ​ការ​វិភាគ​នេះ​បង្ហាញ​ថា ករណី​បែប​នេះ​កម្រ​កើត​មាន​ណាស់។

ការ​ស្លាប់​ដោយ​សារកូវីដឆ្លង​ទម្លុះវ៉ាក់សាំងភាគ​ច្រើន​បំផុត​កើត​មាន​ចំពោះ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ដោយ​កូវីដបំផុត បុរស និង​អ្នក​ដែល​មាន​​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយស្រាប់​ដែល​ជា​មធ្យម​​អាយុ​៨៤​ឆ្នាំ។

ប៉ុន្តែ​ចំនួន​ជា​ទូទៅ​គឺ​ទាប​ណាស់។ ពួក​គេ​អាច​ប្រមាណ​តែ​០.៥%​ប៉ុណ្ណោះនៃ​ការ​ស្លាប់​ដោយ​កូវីដ-១៩​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​កាល​ពី​ដើម​ឆ្នាំ​នេះ។

ការ​ស្លាប់​ពី​ការ​ឆ្លង​ទម្លុះ​វ៉ាក់សាំង​​ជាករណី​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កូវីដ-១៩​ដែល​បាន​កើត​ឡើង​ចំពោះ​នរណា​ម្នាក់​ដែលបាន​ចាក់វ៉ាក់សាំង​ពេញ​ទាំង​ពីរ​ដូស​ ហើយ​ធ្វើ​តេស្ត​វិជ្ជមាន​ហោច​ណាស់​១៤​ថ្ងៃ បន្ទាប់​ពី​ចាក់​វ៉ាក់សាំងដូសទី២។

អ្នក​ស្រី Julie Stanborough ធ្វើ​ការ​នៅ ONS បាន​លើក​ឡើង​ថា ៖«ការ​វិភាគ​ថ្មី​រប់​យើង​បង្ហាញ​ថា មាន​មនុស្ស​ស្លាប់ដោយ​សារ​កូវីដ-១៩​ បើ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​ទាំង​ពីរ​ដូស​ហើយ»។

«ប៉ុន្តែ​ យើង​ក៏​រក​ឃើញ​ថា ហានិភ័យ​នៃ​ការ​ស្លាប់​ដោយកូវីដទាប​ណាស់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ ​ធៀប​នឹង​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង»។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​បន្ទាប់​ពី​ចាក់​ទាំង​ពីរ​ដូសគឺ​រក​ឃើញ​ថា ១៣%​​ជា​អ្នក​ដែល​មានភាព​ស៊ាំ​ចុះ​ខ្សោយ ៦១%​ជា​បុរស និង​ជាង៧៥%ជា​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ថ្នាក់​ខ្លាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម