Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​អាហ្វហ្គានីស្ថាន​បញ្ចេញ​រូប​ថត​សម្លៀក​បំពាក់​ស្អាត​ៗ​ប្រឆាំង​នឹង​តាលីបង់

បានផុស

នៅ

ស្ត្រី​អាហ្វហ្គានីស្ថាន​ពី​ទី​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក​បាន​កំពុង​តវ៉ា​ប្រឆាំង​នឹងតម្រូវ​ការ​ស្លៀក​ពាក់​ឈុត​ Hijab ថ្មី​របស់​តាលីបង់​​នៅ​សាលា​រៀន​តាម​រយៈ​បញ្ចេញ​រូបថត​​ដែល​ពួក​គេ​ស្លៀក​ពាក់​រ៉ូប ឬ​សម្លៀក​បំពាក់​ប្រពៃណី​ពណ៌​ស្រស់​ឆើត​ឆាយ និង​បង្ហាញ​មុខ​មាត់​ទាំង​ស្រុង​នៅ​លើ​បណ្តាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​តាលីបង់​បាន​កំណត់​​សម្រាប់​ការ​អង្គុយ​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​សិស្ស​ប្រុស និង​ស្រី​នៅ​ក្នុង​បន្ទប់​រៀន ហើយ​បាន​និយាយ​ថា និស្សិត​ សាស្ត្រាចារ្យ និង​បុគ្គលិក​ជា​ស្ត្រី​ភេទ​ត្រូវ​ស្លៀក​ពាក់​ឈុត hijabs ដោយ​យោង​ទៅ​តាម​ច្បាប់ Sharia របស់​ពួក​គេ។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ រូបថតបាន​លេច​ចេញ​ពី​និស្សិត​ស្រីមួយ​ក្រុម​បាន​ស្លៀក​ពាក់​ឈុត​​ជិត​ខ្លួន​ពី​លើ​ក្បាល​រហូត​ដល់​ចុង​ជើង ដោយ​កាន់​​គ្រវីទង់​ជាតិ​តាលីបង់​នៅ​សាលសាស្ត្រចារ្យ​របស់​សាកល​វិទ្យាល័យ​មួយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​នៅ​ទី​ក្រុង​កាប៊ុល។

ស្ត្រី​អាហ្វហ្គានីស្ថាន​ផ្សេង​ទៀត​បាន​ឆ្លើយ​តប​នឹង​និស្សិត​ស្រី​មួយ​ក្រុម​ខាង​លើ​ដោយ​បញ្ចេញ​រូប​ថត​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដែល​ឈុត​ប្រពៃណីពណ៌​ស្រស់ឆើត​ឆាយ និង​លេច​ធ្លោ​ដែល​នេះជា​សកម្ម​ភាព​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​តាលីបង់​ឲ្យ​ស្ត្រី​ស្លៀក​ពាក់​ឈុត​ hijab ពណ៌​ខ្មៅ​ជិត​ខ្លួន​ទាំង​ស្រុង។

ស្ត្រី​ឈ្មោះ Bahar Jalali អតីត​សមាជិកសាកល​វិទ្យាល័យអាមេរិក​អាហ្វហ្គានីស្ថាន​បាន​ចាប់​ផ្តើម​យុទ្ធនាការណ៍ចែក​រំលែក​រូបថត​នៅ​តាម​បណ្តាញ​សង្គម LinkedIn ខណៈ​អ្នក​ផ្សេង​ទៀត​បញ្ចេញ​រូប​ថត​តាម Twitter។

Jalali បានសរសេរ​នៅ​លើ​រូបថតមួយ​សន្លឹក​ដែល​ស្ត្រី​ស្លៀក​ឈុត​ពណ៌​ខ្មែរ​ជិត​ខ្លួន​ថា ៖«ទេ ស្ត្រី​មិន​​​ធ្លាន់​ស្លៀក​ពាក់​​ឈុត​បែប​នេះ​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាហ្វហ្គានីស្ថាន។ នេះ​ជា​វប្បធម៌​បរទេសទាំង​ស្រុង។ ខ្ញុំ​បាន​ផុស​រូប​ភាព​សម្លៀក​បំពាក់ប្រពៃណី​ដើម្បី​​ជម្រាប អប់រំ និងទាត់​ចោល​ព័ត៌មាន​មិន​ពិត​ដែល​តាលីបង់​កំពុង​ឃោសនា»។

ភ្លាម​ៗ​នោះ ស្ត្រី​អាហ្វហ្គានីស្ថានផ្សេង​ៗ​ទៀត​ក៏​ចាប់​ផ្តើម​បញ្ចេញ​រូប​ថត​សម្លៀក​បំពាក់​ប្រពៃណី​របស់​ពួក​គេ​នៅ​លើ​បណ្តាញ​សង្គម​ជាបន្ត​បន្ទាប់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម