Connect with us

ព័ត៌មានអន្ដរជាតិ

នេះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ប្រឆាំងកូវីដបំប្លែងខ្លួន Delta

បានផុស

នៅ

ការសិក្សានាពេលថ្មីៗស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដរបស់ចិន បន្ទាប់ពីចាក់២ដូស បានបង្ហាញថា វ៉ាក់សាំងបានផ្តល់ការការពារគ្រប់គ្រាន់ ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញវ៉ាក់សាំងនៅក្រុមហ៊ុន Pharmaniaga Berhad លោកវេជ្ជបណ្ឌិត Ajit Pal Singh បាននិយាយថា ការស្រាវជ្រាវដឹកនាំដោយអ្នកជំនាញរោគរាតត្បាតលោក Zhong Nanshan នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្វាងចូវ ដោយប្រើវ៉ាក់សាំង CoronoVac របស់ក្រុមហ៊ុន Sinovac Biotech និងវ៉ាក់សាំង SARS-CoV-2 របស់ក្រុមហ៊ុនជីវសាស្រ្តជាតិចិន បានបង្ហាញថា វ៉ាក់សាំងទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងអ្នកដែលមានជំងឺកូវីដ-១៩ កម្រិតមធ្យម។

ការស្រាវជ្រាវបានរកឃើញថា ការចាក់វ៉ាក់សាំងពីរដូសផ្តល់ប្រសិទ្ធភាព ៥៩ភាគរយ ប្រឆាំងនឹងកូវីដបំប្លែងខ្លួន Delta, ៧០,២ភាគរយ ប្រឆាំងនឹងទម្រង់មធ្យមនៃជំងឺនេះ និង ១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសកូវីដទម្រង់ដើម។

អ្នកជំនាញសុខភាពសាធារណៈបាននិយាយថា ការស្រាវជ្រាវ បានដកស្រង់ទិន្នន័យពីអ្នកចូលរួមចំនួន៦២៨នាក់ រួមទាំងអ្នកជំងឺ Delta ចំនួន១៥៣នាក់ និងករណីទាក់ទងជិតស្និទ្ធចំនួន៤៧៥នាក់នៅក្នុងទីក្រុង ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងត្រឹមតែមួយដូស បានបង្ហាញពីកម្រិតនៃការការពារប្រឆាំងកូវី ១៣,៨ភាគរយ ហើយគ្មាននរណាម្នាក់មានជំងឺធ្ងន់ធ្ងរឡើយបន្ទាប់ពីចាក់វ៉ាក់សាំង។

នៅក្នុងការស្រាវជ្រាវដូចគ្នានេះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថា ប្រសិទ្ធភាពវ៉ាក់សាំងគឺខ្ពស់ជាងចំពោះស្ត្រីនិងមនុស្សមានអាយុពី៤០ទៅ៥៩ឆ្នាំ ដែលមានអត្រាប្រសិទ្ធភាព ៧២,៥ភាគរយ បើប្រៀបធៀបទៅនឹងបុរសនិងអ្នកដែលមានកូវីដ កម្រិតមធ្យម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The​ Edge Markets

ចុចអាន៖ ថៃ បញ្ចេញលទ្ធផល ការចាក់វ៉ាក់សាំង Sinovac លាយ AstraZeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម