Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ព្រមានអំពីការវាយប្រហារភេរវកម្ម នៅ អាស៊ីអាគ្នេយ៍

បានផុស

នៅ

ជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសថៃ បានទទួលអ៊ីមែលព្រមាន អំពីការវាយប្រហារភេរវកម្មនៅអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ការព្រមាននេះ បានផ្តល់ដំបូន្មានដល់ជនជាតិជប៉ុននៅប្រទេសចំនួន៦ ឲ្យចៀសឆ្ងាយពីកន្លែងសាសនា និងហ្វូងមនុស្ស។

ក្រសួងការបរទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មាន AP ថា ការព្រមាននេះគឺដោយសារតែមានហានិភ័យកើនឡើងខ្លាំង ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសថៃនិយាយថា ការព្រមាននេះមិនពាក់ព័ន្ធជាពិសេសជាមួយប្រទេសថៃទេ។

ស្ថានទូតជប៉ុន បានប្រាប់អាជ្ញាធរថៃថា ការជូនដំណឹងតាមអ៊ីមែលស្រដៀងគ្នានេះអំពីការវាយប្រហារភេរវកម្ម ក៏ត្រូវបានផ្ញើទៅជនជាតិជប៉ុននៅប្រទេសមីយ៉ាន់ម៉ា សិង្ហបុរីនិងម៉ាឡេស៊ីផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសត្រូវបានដកស្រង់សម្តីនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ ដោយនិយាយថា ក្រសួងការបរទេសជប៉ុន មិនបញ្ជាក់ពីប្រភពព័ត៌មានដែលនាំឲ្យខ្លួនឈានដល់ការចេញសេចក្តីជូនដំណឹងអំពីភេរវកម្ម ឬអំពីទីតាំងជាក់លាក់នៅក្នុងតំបន់ដែលការជូនដំណឹងនេះសំដៅទៅលើនោះទេ”។ 

ស្ថានទូតមិនអាចនិយាយកម្អិតអំពីសេចក្តីជូនដំណឹងនេះបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យកូវីដរបស់ មីយ៉ាន់ម៉ា មានទាំងអ្នកស្លាប់ និងរងរបួស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ស​ម្ដេច ហ៊ុន សែន «ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង»

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ព្រែកជីកហ្វូណន មិនបម្រើឱ្យកិច្ចការយោធាឡើយ តែជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល ចង់វាយប្រហារតបទៅ អ៊ីរ៉ង់ តែលោកខាងលិចឲ្យអត់ធ្មត់សិន

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី៣ នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាមទទួលបានភ្ញៀវប្រមាណជាង១លាន ៨៣ម៉ឺននាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃទី២ នៃបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរ ពលរដ្ឋ ទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ២៥ម៉ឺននាក់

Sokha Hotels

ព័ត៌មានពេញនិយម