Connect with us

ព័ត៌មានអន្ដរជាតិ

៨៤ភាគរយ នៃការស្លាប់ដោយសារកូវីដនៅថៃ គឺជាអ្នកមិនចាក់វ៉ាក់សាំង

បានផុស

នៅ

៨៤ភាគរយ នៃអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ គឹជាអ្នកមិនចាក់វ៉ាក់សាំង ហើយ ៧,២ភាគរយ គឺជាអ្នកទទួលបានវ៉ាក់សាំងត្រឹមតែមួយដូស។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។

មនុស្សចំនួន ១៣,៦៣៧ នាក់ បានស្លាប់នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៩ ខែកញ្ញាឆ្នាំនេះ ដោយក្នុងនោះមាន ៩៥,៨២ភាគរយ បានស្លាប់នៅមន្ទីរពេទ្យ។

អ្នកស្លាប់វ័យចំណាស់បំផុតគឺមានអាយុ ១០៩ ឆ្នាំ និងក្មេងបំផុតមានអាយុត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ។ អាយុជាមធ្យមគឺ ៦៧ឆ្នាំ និង ១២,២៣៩ នាក់មានជំងឺរ៉ាំរ៉ៃ ភាគច្រើនមានជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជំងឺតម្រងនោមនិងធាត់។ មានស្ត្រីមានផ្ទៃពោះចំនួន ២១ នាក់បានស្លាប់។

អ្នកនាំពាក្យ CCSA លោកបណ្ឌិត Taweesin Visanuyothin បាននិយាយថា អត្រាស្លាប់សរុបកំពុងធ្លាក់ចុះ បើទោះបីជាវានៅតែមានកម្រិតខ្ពស់នៅក្នុងខេត្ត Nakhon Pathom, Nonthaburi និង Samut Sakhon ក៏ដោយ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រទេសថៃ បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១,៧៨៦នាក់ និងស្លាប់ថ្មី ១៣៦នាក់។ តួលេខថ្មីនេះ បានធ្វើឲ្យករណីសរុបរបស់ប្រទេសថៃ កើនដល់ ១,៤០៦,៥៤២ករណី និងស្លាប់សរុប ១៤,៦២១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ថៃ ប្រកាសមានពលរដ្ឋខ្មែរ ២នាក់ ស្លាប់ដោយសារកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម