Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះ​មហាក្សត្រិយ៍​ Elizabeth​ ផ្ញើព្រះ​រាជ​សារ​អបអរ​ពលរដ្ឋ​កូរ៉េខាង​ជើង​ក្នុង​ទិវាជាតិ

បានផុស

នៅ

ព្រះ​មហា​ក្សត្រិយ៍ចក្រភព​អង់គ្លេស​ Queen Elizabeth បាន​ផ្ញើ​ព្រះ​រាជ​សារ​​ដើម្បី​អបអរសាទរ​ដល់​ប្រជា​ជន​​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឱកាស​ទិវាជាតិ​របស់​ពួក​គេ។ នេះ​បើ​តាមអ្នក​នាំពាក្យព្រះ​បរម​រាជ​វាំង Buckingham Palace បាន​បញ្ជាក់។

អ្នក​នាំ​ពាក្យ​ព្រះ​បរម​រាជ​វាំង​បាន​និយាយ​ថា ព្រះ​រាជសារ​អបអរសាទរ​ត្រូវ​បាន​ផ្ញើ​ទៅ​ក្នុង​នាម​មហា​ក្សត្រិយ៍​ដោយ​ការិយាល័យអភិវឌ្ឍ និង Commonwealth (FCDO) របស់​ចក្រភព​អង់គ្លេស។

ព្រះ​មហា​ក្សត្រិយ៍ចក្រភព​អង់គ្លេស​ Queen Elizabeth
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​និយាយ​ថា នេះ​ជា​ការប្រតិបត្តិ​ស្តង់ដារ​ចំពោះ​ទិវា​​ជាតិ​​របស់​ប្រទេស​ផ្សេង​ៗ​​នៅ​ទូទាំង​ពិភព​​លោក។ «ព្រះ​មហា​ក្សត្រិយ៍​ក្នុង​គ្រប់​ទំនាក់​ទំនង​ជា​មួយ​ប្រ​មុខ​​ដឹក​នាំ​រដ្ឋ​នានា​ធ្វើ​សកម្មភាព​តាម​ដំបូន្មាន​របស់ FCDO»។

អ្នក​នាំ​ពាក្យ​បន្ថែម​ថា ៖«ដូច​ឆ្នាំ​មុន​ៗ​អីចឹង ព្រះ​មហា​ក្សត្រិយ៍​​បាន​ផ្ញើ​ព្រះ​រាជ​សារ​ទៅប្រជា​ជន​កូរ៉េ​ខាង​ជើង​​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ទិវា​​ជាតិ​របស់​ពួក​គេ»។

ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​ប្រារព្ធ​ទិវា​ជាតិ​របស់​​ខ្លួន​​​លើក​ទី​៧៣នៃ​ការបង្កើត​​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។ ទិវា​ជាតិ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​កម្មវិធី​ព្យុះហយាត្រាយោធា​នៅ​ទី​ក្រុង​ព្យុងយ៉ាង។ មេ​ដឹក​នាំ​លោក​​​ គីម ជុងអ៊ុន​ បាន​បង្ហាញ​ខ្លួន​នៅ​វេទិកា​នៅ​ទី​លាន​គីម អ៊ីល ស៊ុង និង​បានលើក​ដៃ​អបអរ​ដល់​មហាជន​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ថ្លែង​សុន្ទរកថា​អ្វី​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៣៨ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម