រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ជើងហោះហើររបស់ ហុងកុង រងការគំរាមបំផ្ទុះគ្រាប់បែកដល់ទៅ ២ លើក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ជើងហោះហើររបស់ ហុងកុង រងការគំរាមបំផ្ទុះគ្រាប់បែកដល់ទៅ ២ លើក

បានផុស

នៅ

កងកម្លាំងប៉ូលិសហុងកុងបានបញ្ជាក់ជាមួយកាសែត Global Times កាលពីថ្ងៃអង្គារថា គ្រាប់បែកមួយទៀតត្រូវបានគេរាយការណ៍ថា បានបង្កៃនៅលើជើងហោះហើរពីតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ទៅកាន់ទីក្រុងសៀងហៃកាលពីរសៀលថ្ងៃអង្គារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ គ្មាននរណាម្នាក់រងរបួសនោះទេ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែមពីករណីនេះ ខណៈកាលពីថ្ងៃសៅរ៍ក៏មានករណីគំរាមបំផ្ទុះគ្រាប់បែកស្រដៀងគ្នានេះ ត្រូវបានគេរាយការណ៍ផងដែរទៅកាន់ប៉ូលិសហុងកុងលើជើងហោះហើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងប៉េកាំង ។

នៅម៉ោងប្រហែល ២ និង ២២ នាទីរសៀលថ្ងៃអង្គារ ប៉ូលិសបានទទួលរបាយការណ៍មួយដែលអះអាងថា គ្រាប់បែកត្រូវបានគេបង្កៃនៅលើយន្តហោះដែលចាកចេញពីហុងកុងឆ្ពោះទៅចិនដីគោក ហើយគ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួននោះទេ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែម ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា ជើងហោះហើរនេះបានត្រឡប់មកហុងកុងវិញកាលពីរសៀលថ្ងៃអង្គារ ។

ប៉ូលិសបាននិយាយថា ការគំរាមបំផ្ទុះគ្រាប់បែកគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយអ្នកដែលត្រូវបានរកឃើញថាបានប្រព្រឹត្តទោសកំហុសនេះ ប្រឈមនឹងការផាកពិន័យ ៥ ម៉ឺនដុល្លារហុងកុង និងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ ផ្អើលពេញអាកាសយានដ្ឋានក្រុងប៉េកាំង បន្ទាប់ពីរងការគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services