តម្លៃព្យាបាលអ្នកជំងឺកូវីដមិន​ទាន់​ចាក់​វ៉ាក់សាំង​នៅអាមេរិកម្នាក់ៗ​ខ្ទង់២ម៉ឺនដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តម្លៃព្យាបាលអ្នកជំងឺកូវីដមិន​ទាន់​ចាក់​វ៉ាក់សាំង​នៅអាមេរិកម្នាក់ៗ​ខ្ទង់២ម៉ឺនដុល្លារ

បានផុស

នៅ

តាម​ការ​វិភាគ​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ៍ដោយ​បាន​ប៉ាន់​ស្មាន​ពី​​​ចំនួន​ទឹក​ប្រាក់​ចំណាយ​​លើ​ការ​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​អាមេរិក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំងគឺ ៥.៧​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣​ខែ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ទិន្នន័យ​ថ្មី​បំផុត​ដែល​គណនា​ចំពេល​​កើន​ឡើង​អ្នក​ឆ្លង​កូវីដចូល​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខែ​សីហា​ដែល​ការ​សិក្សា​បាន​ប៉ាន់​ស្មាន​ពី​ការ​ចំណាយ​ចំនួន​ ៣.៧​ប៊ីលាន​ដុល្លារ​អាមេរិក​ត្រឹម​​មួយ​ខែ។

ការ​វិភាគ​ទិន្នន័យ​​របស់ មូលនិធិ​គ្រួសារ Kaiser (KFF) បាន​រក​ឃើញ​​ដោយ​​​ប្រើ​ប្រាស់​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​សេវាកម្ម​ថែទាំ Medicare និង Medicaid ព្រម​ទាំង​ការ​សិក្សា​ជា​ច្រើន​ទៀត​ពី​តម្លៃ​ព្យាបាល​ថា តម្លៃ​ព្យាបាល​អ្នក​ជំងឺ​កូវីដដែល​អាច​ការពារ​បាន​នៅ​​​មន្ទីរ​ពេទ្យ​ម្នាក់ៗ​អស់​ប្រហែល​ជា២​ម៉ឺន​ដុល្លារ​អាមេរិក

យោង​តាមការ​វិភាគ​ទិន្នន័យ​របស់ KFF ពី​ក្រសួង​សុខាភិបាល និង​សេវាមនុស្ស​ជាតិ​អាមេរិក និង​ពី​​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង (CDC) បង្ហាញ​ថា អាមេរិកមាន​អ្នក​ជំងឺ​កូវីដចូល​មន្ទីរ​ពេទ្យ​ដែល​អាច​ការពារ​បាន​ចំនួន ២៨៧ ០០០​នាក់​ពី​ខែ​មិថុនា​ និង​សីហា។

អ្នកធ្វើ​​ការ​សិក្សា​បាន​ប្រើ​អ្នក​ជំងឺ​ចូល​មន្ទីរ​ពេទ្យ​ដែល​អាច«ការពារ​បាន​»​គឺ​សំដៅ​ទៅ​លើ​អ្នក​ជំងឺ​កូវីដ​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កម្រិត​បឋម ខណៈការ​គណនា​សម្រាប់​ការ​ឆ្លង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំ​ង​ក៏​​ត្រូវ​បាន​គេ​រំពឹង​ទុក ប្រសិន​បើ​​​ប្រជា​ជនចាក់​វ៉ាក់សាំង​រួច។

ចំនួន​ទាំង​នេះ​រួមបញ្ចូល​​គ្នា​គឺការ​​ចំណាយ​សរុប​អស់​​៥.៧​ប៊ីលាន​ដុល្លារ​អាមេរិក​លើ​អ្នក​ជំងឺ​ចូល​មន្ទីរ​ពេទ្យ​ដែល​អាច​ការពារ​បាន​ក្នុង​រយៈ​ពេលតែ​​៣​ខែ​ចុង​ក្រោយ។ អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ចំនួន​នេះ​​គឺ​ទំនង​ជា​ការ​ប៉ាន់​ស្មាន​លើ​ទំហំ​ចំណាយ​​ចុង​ក្រោយ។

«តួលេខ​ប្រហាក់​ប្រហែល​គ្នា​នេះ​ទំនង​ជា​ការ​វាយ​តម្លៃទាប​នៃ​បន្ទុក​ចំណាយ​​លើ​​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ធំ​ពេញ​វ័យ​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង»។ អ្នក​ស្រី​ស្រាវ​ជ្រាវ​បាន​និយាយ។

ការ​សិក្សា​មិន​បាន​គិត​ទៅ​លើថ្លៃ​ព្យាបាល​អ្នក​ជំងឺ​នៅ​ខាង​ក្រៅទេ ហើយ​ទិន្នន័យ​ខ្លះ​បង្ហាញ​ពី​ថ្លៃ​ព្យាបាល​អ្នកជំងឺ​កូវីដនៅ​មន្ទីរ​ពេទ្យ​ប្រហែល​ជា​ខ្ពស់​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services