Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ព្យួរអាជ្ញាប័ណ្ណគេហទំព័រ ព័ត៌មាន ដោយសារមិនព្រមប្រកាសប្រភពមូលនិធិ

បានផុស

នៅ

អាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) បានព្យួរអាជ្ញាប័ណ្ណរបស់គេហទំព័រសង្គមនិយម The Online Citizen ដោយសារខកខាន មិនបានប្រកាសប្រភពមូលនិធិរបស់ខ្លួន។

ដូច្នេះ គេហទំព័រនេះ ត្រូវបានហាមឃាត់មិនឲ្យបង្ហោះអត្ថបទ នៅលើគេហទំព័ររបស់ខ្លួនក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមនិងគណនី ដែលត្រូវបានបញ្ជាឲ្យបិទនៅត្រឹមម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១៤ខែកញ្ញា, IMDA ដែលគ្រប់គ្រងអ្នកផ្តល់មាតិកាអ៊ីនធើណិតបាននិយាយថា មួយលើកជាពីរលើក TOC មិនបានប្រកាសអំពីប្រភពមូលនិធិទាំងអស់ នៅក្នុងសេចក្តីប្រកាសប្រចាំឆ្នាំ២០២០របស់ខ្លួនទេ បើទោះបីជាមានការក្រើនរំលឹកនិងការពន្យារបន្ថែមក៏ដោយ។

ប្រសិនបើ TOC មិនគោរពតាមការផ្អាកទេនោះ, IMDA អាចចាត់វិធានការដើម្បីរឹតបន្តឹងការចូលមើលគេហទំព័រ TOC ហើយអាចនាំមន្ត្រីរបស់ខ្លួន ទៅទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ផ្សព្វផ្សាយ។

IMDA និយាយថា TOC មានពេលរហូតដល់ថ្ងៃទី២៨ខែកញ្ញា ដើម្បីផ្តល់ការលាតត្រដាង ដូច្នេះអាចត្រូវនឹងច្បាប់។

អាជ្ញាធរអាចលុបចោលអាជ្ញាប័ណ្ណរបស់ TOC ប្រសិនបើពួកគេមិនផ្តល់ព័ត៌មានបន្ថែម ដើម្បីបញ្ជាក់អំពីការអនុវត្តពេញលេញជាមួយច្បាប់ផ្សាយ។

ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រសង្គមសាស្ត្របានប្រាប់ IMDA មុននេះថា ខ្លួនគ្មានបំណងអនុវត្តតាមកាតព្វកិច្ច ក្រោមច្បាប់នោះទេ។

អាជ្ញាប័ណ្ណ តម្រូវឲ្យអ្នកផ្តល់មាតិកាដែលចូលរួមក្នុងការផ្សព្វផ្សាយតាមអ៊ីនធើណិតឬការពិភាក្សាអំពីនយោបាយរបស់សិង្ហបុរី មានតម្លាភាពអំពីប្រភពមូលនិធិរបស់ពួកគេ។ នេះគឺដើម្បីការពារពួកគេមិនឲ្យត្រូវបានគ្រប់គ្រងដោយតួអង្គបរទេស ឬការស្ថិតនៅក្រោមឥទ្ធិពលរបស់អង្គភាពបរទេសនិងការផ្តល់មូលនិធិ។

TOC បានក្លាយជាអ្នកទទួលអាជ្ញាប័ណ្ណ ដែលចុះឈ្មោះក្នុងឆ្នាំ២០១៨ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩មក IMDA បាននិយាយថា TOC មិនបានបំពេញកាតព្វកិច្ចនេះពេញលេញទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Today Online

ចុចអាន៖ សិង្ហបុរី ចេញសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែកពីបរទេស ក្នុងរឿងនយោបាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម