Connect with us

ព័ត៌មានអន្ដរជាតិ

វេបសាយមួយអះអាងថា អាមេរិក មិនបានជួយប្រទេសក្រីក្រដែលត្រូវការវ៉ាក់សាំងកូវីដឡើយ និងលើក ចិន ជាប្រទេសអភិរក្សពិភពលោក

បានផុស

នៅ

វេបសាយព័ត៌មានអាមេរិក Axios បានរាយការណ៍ថា ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានចាប់ផ្តើមកាលពី ៩ ខែមុនក៏ដោយ សហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀតមិនបានជួយប្រទេសដែលត្រូវការវ៉ាក់សាំងការពារកូវីដ ១៩ ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិភាគ Airfinity វេបសាយ Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចដទៃទៀតមានវ៉ាក់សាំងលើសពី ១.២ ពាន់លានដូសដែលអាចបញ្ជូនទៅកន្លែងផ្សេងនៅឆ្នាំនេះ។

បើយោងតាមវេបសាយ ​​Axios បានឲ្យដឹងថា ទោះយ៉ាងណាយន្តការ COVAX ជាយុទ្ធនាការវ៉ាក់សាំងអន្តរជាតិដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងដៃគូរបស់ខ្លួនរំពឹងថា នឹងទទួលបានវ៉ាក់សាំង ២៥ ភាគរយ ពោលតិចជាងការរំពឹងទុកទៅទៀត ។

ប្រទេសអ្នកមានមានវ៉ាក់សាំងច្រើនជាងពលរដ្ឋដែលចង់ចាក់ទៅទៀត ខណៈប្រទេសក្រីក្រនៅតែមិនដឹងថា ប្រជាជនរបស់ពួកគេអាចចាក់វ៉ាក់សាំងដូសដំបូងនៅពេលណានៅឡើយទេ ។

ដោយដកស្រង់ពីសារព័ត៌មាន Financial Times វេបសាយ Axios បាននិយាយថា រដ្ឋាភិបាលអាមេរិកមិនបានធ្វើការយ៉ាងសកម្មដើម្បីជួយផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនោះទេ ប៉ុន្តែបានបោះបន្តទៅឲ្យវិស័យឯកជនទៅវិញ ។

ជាចុងក្រោយ គេហទំព័រព័ត៌មានអាមេរិកមួយនេះបានសន្និដ្ឋានថា ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ចិន ត្រូវបានគេជឿថា ជាប្រទេសអភិរក្សពិភពលោក ព្រោះប្រទេសនេះបានបង្កើនការនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទាំង Sinopharm និង Sinovac ដែលទទួលស្គាល់ដោយ WHO ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម ៣ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម