ក្រុមបាល់ទាត់នារី ជម្រើសជាតិអាហ្វហ្គានីស្ថាន រត់ភៀសខ្លួនទៅ ប៉ាគីស្ថាន ក្រោយតាលីបង់ គំរាម (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុមបាល់ទាត់នារី ជម្រើសជាតិអាហ្វហ្គានីស្ថាន រត់ភៀសខ្លួនទៅ ប៉ាគីស្ថាន ក្រោយតាលីបង់ គំរាម (មានវីដេអូ)

បានផុស

នៅ

សមាជិកក្រុមបាល់ទាត់នារីវ័យក្មេងជម្រើសជាតិអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលប្រទេសប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងមួយខែ បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់អំណាចសាជាថ្មី ហើយសមាជិកក្រុមបាល់ទាត់យុវនារីជម្រើសជាតិអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា បានពួនសំងំលាក់ខ្លួនដោយភ័យខ្លាចអំពីសុវត្ថិភាពរបស់ពួកគេ។

The Afghanistan national junior girls' football team have escaped across border to Pakistan, officials said Wednesday (pictured arriving in Pakistan)

ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្មេងស្រីដែលលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម១៤ឆ្នាំ, ក្រោម១៦ឆ្នាំនិងក្រោម១៨ឆ្នាំ បានឆ្លងកាត់ព្រំដែនគោក ភាគខាងជើងដោយស្លៀកពាក់បិទជិត មុនពេលពួកគេផ្លាស់ប្តូរសម្លៀកបំពាក់វិញ។

ក្រុមអ្នកឃ្លាំមើលបាននិយាយប្រាប់សារព័ត៌មាន The Independent ថា អត្តពលិកជាស្ត្រី បានស្ថិតនៅក្នុងហានិភ័យភ្លាមៗ ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយកីឡាបាល់ទាត់នារី ស្របពេលមានរបាយការណ៍ថា ក្រុមតាលីបង់ កំពុងឆែកឆេរតាមសណ្ឋាគារ ដើម្បីចាប់ខ្លួនពួកគេ។

Members of the Afghan Girls National Youth Football Team were reportedly trapped in hiding, fearing for their safety following the Taliban regaining power in the country

អ្នកគ្រប់គ្រងថ្មីរបស់អាហ្វហ្គានីស្ថាន បានហាមស្ត្រីមិនឲ្យលេងកីឡាទាំងអស់ ក្នុងកំឡុងពេលគ្រប់គ្រងដំបូងរបស់ពួកគេនៅទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានបង្ហាញថា ស្ត្រីនិងក្មេងស្រីនឹងប្រឈមមុខ ការរឹតត្បិតក្នុងការលេងកីឡា។

មន្រ្តីជាន់ខ្ពស់តាលីបង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីថា វាមិនចាំបាច់ទេ សម្រាប់ស្ត្រីក្នុងការលេងកីឡា។

The girls who played for the under-14, under-16 and under-18 teams and their family members were granted visas and crossed the northern land border to Pakistan

ប៉ុន្តែកាលពីថ្ងៃអង្គារ លោក Bashir Ahmad Rustamzai អគ្គនាយកកីឡាថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ថ្នាក់ដឹកនាំកំពូលតាលីបង់ នៅតែកំពុងធ្វើការសម្រេចចិត្ត។

ក្រុមកីឡាការិនីក្មេងៗនិងគ្រូបង្វឹក ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ បានព្យាយាមរត់គេចពីប្រទេសកាលពីខែមុន ប៉ុន្តែការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអាកាសយានដ្ឋានក្រុងកាប៊ុល បានធ្វើឲ្យពួកគេជាប់គាំង។

The Taliban have indicated that women and girls will face restrictions in playing sport, wtih a senior offical telling Australian media it was 'not necessary' for women to play

ជាសរុប មនុស្សចំនួន៧៥នាក់ បានឆ្លងកាត់ព្រំដែនភាគខាងជើងកាលពីថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅភាគខាងត្បូង ឆ្ពោះទៅទីក្រុង ឡាហ័រ ដែលនៅទីនោះ ពួកគេត្រូវបានស្វាគមន៍ដោយកម្រងផ្កានៅសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។

គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីក្រុមតាលីបង់ ដណ្តើមអំណាច ដោយខ្លាចការវាយប្រហារសងសឹកឬការបង្ក្រាប៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services