Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

បុគ្គលិកសុខាភិបាលរាប់ពាន់នាក់នៅទូទាំងប្រទេសបារាំង ត្រូវបានព្យួរការងារ ដោយមិនឲ្យប្រាក់ខែ ព្រោះមិនចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនថ្ងៃកំណត់ក្នុងសប្តាហ៍នេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Veran បានប្រាប់វិទ្យុ RTL នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែកញ្ញានេះថា “ការព្យួរការងារប្រមាណ៣,០០០នាក់ ត្រូវបានជូនដំណឹងកាលពីម្សិលមិញ ដល់បុគ្គលិកដែលមិនទាន់បានចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនិងគ្លីនិក”។

លោកបន្ថែមថា “មានគ្រូពេទ្យរាប់សិបនាក់ សុខចិត្តលាលែងពីតំណែង ជាជាងចុះឈ្មោះចាក់វ៉ាក់សាំង”។

កាលពីខែកក្កដា លោកប្រធានាធិបតី Emmanuel Macron បានផ្តល់ឱសានវាទដល់បុគ្គលិកនៅមន្ទីរពេទ្យ បុគ្គលិកនៅមណ្ឌលនិវត្តជន និងសេវាកម្មពន្លត់អគ្គិភ័យ ឲ្យចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសត្រឹមថ្ងៃទី១៥ខែកញ្ញា បើមិនដូច្នោះទេត្រូវប្រឈមនឹងការព្យួរការងារដោយ មិនផ្តល់ប្រាក់ខែ។

យ៉ាងណាក្តី គិលានុបដ្ឋាយិកាជាច្រើននាក់ មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាពឬប្រសិទ្ធភាព ដែលបង្កហានិភ័យធ្វើឲ្យយុទ្ធនាការចាក់ថ្នាំបង្ការរោគរបស់ប្រទេសបារាំង អាចជាប់គាំង។

ទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់បារាំង បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា ប្រហែល១២ភាគរយនៃបុគ្គលិកមន្ទីរពេទ្យ និងប្រហែល៦ភាគរយនៃវេជ្ជបណ្ឌិតនៅក្នុងវិស័យឯកជន មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖​ ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម