Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចព្រមព្រៀងនាវាមុជទឹកថ្មី អាចទាញអង់គ្លេស ឲ្យធ្លាក់ចូលសង្គ្រាម បើ ចិន ឈ្លានពាន តៃវ៉ាន់

បានផុស

នៅ

កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររបស់លោក Boris Johnson ជាមួយអាមេរិកនិងអូស្ត្រាលី បានបង្កើនការភ័យខ្លាចថា ចក្រភពអង់គ្លេសអាចត្រូវបានទាញចូលទៅក្នុងសង្គ្រាម ប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។

កាលពីម្សិលមិញ លោកត្រូវបានគេសាកសួរអំពី សម្ព័ន្ធភាពកងទ័ពជើងទឹកថ្មីដែលត្រូវបានគេដាក់ឈ្មោះថា Aukus។

Boris Johnson was asked yesterday what the new naval alliance - dubbed Aukus - would do if Beijing marched on Taipei
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson

អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសាកសួរអ្នកស្នងតំណែងរបស់លោកស្រីថាតើ នឹងមានអ្វីកើតឡើងប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។

លោកស្រីបាននិយាយថា “តើកិច្ចព្រមព្រៀងនេះមានផលប៉ះពាល់អ្វីខ្លះចំពោះគោលជំហរដែលនឹងត្រូវប្រកាន់យកដោយចក្រភពអង់គ្លេស ក្នុងការឆ្លើយតបរបស់ខ្លួនប្រសិនបើចិនព្យាយាមឈ្លានពានតៃវ៉ាន់?”។

លោកនាយករដ្ឋមន្រ្តី Johnson បាននិយាយថា វាជាការងាររបស់ចក្រភពអង់គ្លេសក្នុងការការពារច្បាប់អន្តរជាតិ។

អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May

ចក្រភពអង់គ្លេសនៅតែប្តេជ្ញាការពារច្បាប់អន្តរជាតិ ហើយនោះគឺជាដំបូន្មានដ៏រឹងមាំដែលយើងនឹងផ្តល់ដល់មិត្តភក្តិរបស់យើងនៅទូទាំងពិភពលោក និងដំបូន្មានដ៏រឹងមាំដែលយើងនឹងផ្តល់ដល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំង។

លោកបន្តថា កិច្ចព្រមព្រៀងការពារជាតិថ្មីរបស់អង់គ្លេសនឹងការពារសន្តិសុខជុំវិញពិភពលោក និងធានាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បានសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ថា ជាការបង្កើត “ចំណងដែលមិនអាចរំលាយបាន”។

លោក Sir Stephen Lovegrove លើកឡើងថា កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ និងស្វាគមន៍អូស្ត្រាលីក្លាយជាមហាអំណាចនុយក្លេអ៊ែរទី៧។

ចក្រភពអង់គ្លេស អាមេរិកនិងអូស្រ្តាលី បានយល់ព្រមសហការគ្នាក្នុងការអភិវឌ្ឍន៍ កងនាវាចរដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង សម្រាប់កងទ័ពជើងទឹកអូស្ត្រាលីនៅក្នុងកិច្ចព្រមព្រៀងនេះ។

The UK, US and Australia agreed to co-operate on the development of the first nuclear-powered fleet for the Australian navy in the ground-breaking agreement. Pictured: China;s submarine in the Yellow Sea in 2019

គួរបញ្ជាក់ថា លោក Johnson បានជួបជាមួយសមភាគីអូស្ត្រាលីលោក Scott Morrison និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Cornwall កាលពីខែមិថុនា។

ចំណាត់ការនេះ បានបង្កកំហឹងដល់ប្រទេសមួយចំនួនរួមទាំងចិនផងដែរ ដោយសារហេតុផលយុទ្ធសាស្ត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

Sokha Hotels

ព័ត៌មានពេញនិយម